U16 ​កម្ពុជា​បើក​ឆាក​តតាំង​ជាមួយ​វៀតណាម ពាន​ 2018 ​AFC U16

  • 2017-09-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​កម្ពុជា​នឹង​បើក​ឆាក​ប្រកួត​ជាមួយ​ក្រុម U16 ​របស់​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​តាម​ពូលពាន​រង្វាន់ 2018 ​ AFC U16 ​នៅ​ប្រទេស​ម៉ុងហ្គោលី វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ (ត្រូវ​នឹង​ម៉ោង​១​រសៀល​នៅ​កម្ពុជា)។

កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល I ជាមួយ វៀតណាម អូស្ត្រាលី និង ម៉ុងហ្គោលី។ ​ការ​ប៉ះ​វៀតណាម​នេះ​ទៀត​សោត ​គឺ​ជា​ប្រកួត​បើក​ឆាក​ក្នុង​ពូល​សម្រាប់​កម្ពុជា បន្ទាប់​ទៀត​នឹង​ត្រូវ​ប៉ះជួប​អូស្ត្រាលី នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា បន្ទាប់​មក​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ម៉ុងហ្គោលី នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម U16 ​កម្ពុជា​ចាត់​ទុក​ការ​ប្រកួត​មួយ​នេះ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​សម្រាប់​កូន​ក្រុម​របស់​លោក ព្រោះ​ថា​វា​ជា​ការ​ប្រកួត​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​ខ្លាំង​ៗ​មែនទែន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម