Volkswagen ប្រមូលរថយន្តជិត ៥លានគ្រឿងចូលរោងចក្រវិញក្រោយបញ្ហាពោងសុវត្ថិភាព
- 2017-09-15 12:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Volkswagen ប្រមូលរថយន្តជិត ៥លានគ្រឿងចូលរោងចក្រវិញក្រោយបញ្ហាពោងសុវត្ថិភាព
ចន្លោះមិនឃើញ
ក្រុមហ៊ុន Volkswagen Group China នឹងហៅរថយន្តចំនួន ៤,៨៦ លានគ្រឿងចូលរោងចក្រវិញពាក់ព័ន្ធនឹងកំហុសបច្ចេកទេសពោងសុវត្ថិភាពដែលក្រុមហ៊ុនជប៉ុន Takata Corp ផលិតឱ្យហើយវាគឺជាការប្រមូលរថយន្តច្រើនជាងក្នុងប្រវត្តិសាស្ត្រទីផ្សារប្រទេសចិនត្រូវបានគេចាត់ទុកថាជាទីផ្សារធំជាងគេរបស់ពិភពលោកនោះ។
ក្រុមហ៊ុន Volkswagen Group China នឹងប្រមូលរថយន្តចំនួន ១០៣ ៥៧៣ គ្រឿង ចំណែកក្រុមហ៊ុនបណ្ដាក់ទុនពីរផ្សេងទៀតគឺ FAW-Volkswagen ប្រមូល ២,៣៥ លានគ្រឿងនិងក្រុមហ៊ុន SAIC-Volkswagen ប្រមូល ២,៤ លានគ្រឿង ។ ការប្រមូលនេះព្រោះពោងសុវត្ថិភាពអាចផ្ទុះជាមួយនឹងវត្ថុមុតស្រួចហោះបានក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ ។ នេះបើយោងតាមនាយកដ្ឋាន General Administration of Quality Supervision Inspection and Quarantine លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ដោយឡែករថយន្ដដែលត្រូវប្រមូលរួមមានម៉ាក Volkswagen, Audi, Skoda និងម៉ាក Seat នឹងចាប់ផ្ដើមពីខែ មីនា ២០១៨ រហូតដល់ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន Volkswagen Group China ថា ខ្លួននឹងផ្តល់នូវពោងសុវត្ថិភាពថ្មីជំនួសវិញដោយមិនគិតថ្លៃសម្រាប់រថយន្តអស់ទាំងនោះ។ ការហៅរថយន្តចូលរោងចក្រវិញរបស់ក្រុមហ៊ុនកើតឡើងក្រោយពេលអង្គការត្រួតពិនិត្យគុណភាពអំពាវនាវដល់ក្រុមហ៊ុន Volkswagen, General Motor (MG) និងក្រុមហ៊ុន Mercedes-Benz ឱ្យធ្វើការប្រមូលរថយន្តដែលត្រូវបានគេប៉ាន់ស្មានថាមានរថយន្តប្រហែល ៨ លានគ្រឿងជួបបញ្ហាពោងសុវត្ថិភាព Takata ។
គួរបញ្ជាក់ថា Volkswagen, General Motor (MG) និង Mercedes-Benzមិនមែនជាក្រុមហ៊ុនដែលជួបហានិភ័យចំពោះការហៅរថយន្តចូលរោងចក្រវិញនោះទេ ។ យោងតាមអង្គការត្រួតពិនិត្យគុណភាពរកឃើញថា នៅដំណាច់ខែ មិថុនាឆ្នាំ ២០១៧ នេះមានក្រុមហ៊ុនរថយន្ត ២៤ បានហៅប្រមូលរថយន្តចំនួន ១០,៥៩ លានគ្រឿងក្នុងនោះមានក្រុមហ៊ុន ៥ គ្រោងប្រមូលរថយន្តដែលជួបបញ្ហាពោងសុវត្ថិភាពចំនួន ១,២៦ លានគ្រឿងមកវិញ ៕