បង្ហាញក្មេងប្រុសស្រី៤រូបស្អាតហើយមានសមត្ថភាពទៀត
- 2017-09-16 06:17:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញក្មេងប្រុសស្រី៤រូបស្អាតហើយមានសមត្ថភាពទៀត
ចន្លោះមិនឃើញ
ក្មេងប្រុសស្រី៤ រូបកំពុងតែលេចធ្លោក្នុងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនរឿងជាមួយទេពកោសល្យសម្ដែង និងរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេផងដែរ។
ក្មេងប្រុសស្រីទាំង៤ រូបកំពុងតែលេចធ្លោក្នុងវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្នរួមមាន៖
១/ កុមារី អាង សុជាតា ហៅ ឈូឈូ មានអាយុ១៣ ឆ្នាំសោះតែទីផ្សារថតកុនវិញ កុមារីរូបនេះរវល់ស្ទើរតែដក់ខ្លួនមិនរួច។ អ្វីដែលពិសេសជាងនេះទៀត ឈូឈូ ត្រូវបានផលិតកម្មជាច្រើនសុំកក់តម្លៃខ្លួននាងធ្វើជាតួឯកពេលធំឡើង។ ភាពយន្តធ្លាប់ថតកន្លងមកមានដូចជារឿង "បំភ្លេចមិនបាន" “ក្មេងទី៦" “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" “៣០ថ្ងៃ" “កញ្ចក់" និងជាច្រើនរឿងទៀត។
២/ ចំណែកឯកុមារី អួន នីតា ក្រៅពីថតស្ប៉តពាណិជ្ជកម្ម និងខារ៉ាអូខេជាច្រើន កុមារី អួន នីតា ធ្លាប់បានសម្ដែងភាពយន្តមិនតិចជាង១០រឿងឡើយ។ រឿងទាំងនោះមានដូចជា រឿង "ស្នេហានិងកិត្តិយស”, រឿង "កំលោះ៣១ ក្រមុំ៥២”, រឿង "ណារ៉ូសុម៉ាលី”, រឿង "សសរកន្លោង”, រឿង"ក្មេងទី៦”, រឿង "ជីវិតនាងរចនា”, រឿង "នរណាសម្រក់ទឹកភ្នែកដើម្បីអូន”, រឿង "ភ្លើងស្នេហ៍ភ្លើងឫស្យា”,រឿង "ភ្លើងស្នេហ៍ភ្លើងគំនុំ” និងរឿងចុងក្រោយ គឺ រឿង "រថយន្តទៅសៀមរាប"។
៣/ បើនិយាយពីកុមារា រីកគី មានអាយុទើបតែ១២ ចូលប្រឡូកសិល្បៈមុនដំបូងនៅអាយុ៥ ឆ្នាំតាមរយៈសាច់ញាតិដែលជាអ្នកដឹកនាំសម្ដែង។ ក្រោយមកទៀតក៏មានបណ្ដាផលិតកម្មមួយចំនួនទាក់ទងឲ្យថតភាពយន្តខ្នាតធំ និងភាគជាបន្តបន្ទាប់។ រឿងដែលធ្លាប់សម្ដែងកន្លងមកមានដូចជារឿង "កូនពស់កេងកង”, រឿង"ទឹកចិត្តម្ដាយសម័យថ្មី” និងរឿង"រថយន្តទៅសៀមរាប"។ ក្រៅពីថតខ្សែភាពយន្ត រីកគី ក៏លេចមុខថតស្ប៉តពាណិជ្ជកម្មផងដែរ។
៤/ក្រឡេកមកចាប់អារម្មណ៍កុមារី ជូលី វិញម្ដងមានអាយុ ១០ ឆ្នាំកន្លងមកធ្លាប់ថតរឿង ហូលីវូដ ឲ្យអ្នកស្រី Angelina Jolie ក្នុងរឿង "មុនដំបូងគេសម្លាប់ឪពុកខ្ញុំ" ឬ "First They Killed my Father” និងក្រោយមកទៀតសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿង "ពស់កេងកង" ដោយដើរតួជាកូនពស់កេងកង៕