ពិបាក​រឿង​ស្នេហា​ណាស់​មែន​ទេ? រឿង​កូរ៉េទាំង​១០​នេះ​​អាច​​ជួយ​បាន!​

  • 2017-09-19 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​ក្រោយ​មនុស្ស​ម្នាក់​បែប​បាក់​ស្នេហា​ ពួកគេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទេ ក្រៅ​ពី​ពិបាក​ចិត្ត​ យំ​ស្ទើរ​រាល់​ថ្ងៃ។ ប៉ុន្តែ​ជីវិត​មិន​ត្រូវ​ចុះ​ចាញ់​ត្រឹម​រឿង​នេះ​ទេ​ ព្រោះ​នៅ​មាន​រឿង​ច្រើន​ទៀត​ត្រូវ​ធ្វើ។ តាម​រយៈ​អត្ថបទ​ថ្ងៃ​នេះ​ នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ស្គាល់​ រឿង​ភាគ​កូរ៉េ​ប្រចាំ​ឆ្នាំ​ ២០១៧​ ចំនួន​ ១០​រឿង​ដែល​ល្បីល្បាញ​មិន​ធម្មតា​ និង​អាច​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​រឿង​ចុកចាប់​ពី​ការ​បែក​បាក់​ស្នេហា​បាន ក្រោយ​ទស្សនា៕

១. រឿង​ «Suspicious Partner»

រឿង​ភាគ​មួយ​នេះ​មិន​មែន​មាន​តែ​ឈុត​ឆាក​មនោសញ្ចេតនា​ទេ​ ប៉ុន្តែ​វា​ក៏​មាន​ឈុត​កំប្លែង​ និង​រឿង​រ៉ាវ​អាថ៌កំបាំង​ជា​ច្រើន​ទៀត​ដែរ។

២. រឿង «Hit the Top»

ប្រសិន​ប្រិយមិត្ត​ ចង់​សើច​សប្បាយ​រំសាយ​ចិត្ត​ពី​ទុក្ខសោក​ស្នេហា រឿង​កូរ៉េ​មួយ​នេះ​អាច​ជួយ​បាន។ ភាពយន្ត​មួយ​នេះ​ ជា​ប្រភេទ​រឿង​កំប្លែង​ បែប​លក្ខណៈ​គ្រួសារ​ និង​ជម្នះ​ឧបសគ្គ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន។

៣. រឿង «Tomorrow with You»

រឿង​នេះ​ជា​ប្រភេទ​រឿង​បែប​អភិនិហា​ និង​សាច់​រឿង​ប្លែក​ពី​រឿង​ផ្សេងៗ​ដែល​អ្នក​ទស្សនា។ ថ្វីត្បិត​មាន​ឈុត​ឆាក​មនោសញ្ចេតនា​ច្រើន​ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​ល្អ ក្រោយ​ទស្សនា។

៤. រឿង «Introverted Boss»

ភាពយន្ត​មួយ​នេះ​ និយាយ​ពី​តួ​ប្រុស​ ដែល​ជា​នាយក​ក្រុមហ៊ុន​ដែល​ពូកែ​អៀន​ ហើយ​គ្រប់​ពេល​វេលា​ ផ្ដោត​អារម្មណ៍​តែ​ជាមួយ​ការងារ​មិន​ខ្វល់​នឹង​អ្វី​ទាំង​អស់។ ជា​និស្ស័យ​ លោក​បាន​ជួប​បុគ្គលិក​ម្នាក់ ដែល​នារី​ម្នាក់​នោះ​ហើយ​ គឺ​ជា​អ្នក​ដែល​អាច​ជួយ​នាយក​ក្រុមហ៊ុន​មហា​សែន​អៀន​នេះ​ចេញ​ពី​ពិភព​លាក់​មុខ។

៥. រឿង «Strong Woman Do Bong Soon»

តួ​ស្រី​ Do Bong Soon ធ្លាប់​មាន​ស្នេហា​ចុកចាប់​ ប៉ុន្តែ​នាង​មិន​ចុះ​ចាញ់​នឹង​ព្រហ្មលិខិត​ឡើយ។ ក្រោយ​មក​នាង​ក៏​បាន​ជួប​តួ​ប្រុស​សង្ហា​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​ ហើយ​ស្មោះ​ស្នេហ៍​ទៀត។

៦. រឿង «My Secret Romance»

បើ​និយាយ​ពី​រឿង​នេះ​វិញ​ ក៏​មិន​ធម្មតា​ដែរ​ ប្រិយមិត្តនឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ ព្រោះ​រឿង​នេះ​ បាន​បង្កប់​នូវ​អត្ថន័យ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជា​ច្រើន។ ប្រសិន​អ្នក​ធ្លាប់​ដួល​ព្រោះ​រឿង​ស្នេហា​ ដូច្នេះ​គួរ​ក្រោក​ឈរ​ជា​ថ្មី​ សម្លឹង​មើល​ទៅ​មុខ ព្រោះ​មនុស្ស​មាន​ផ្លូវ​ច្រើន ហើយ​ចាប់​ផ្ដើម​បន្ត​ក្ដី​ស្រមៃ​ជាថ្មី។

៧. រឿង «My Sassy Girl (2017)»

ភាពយន្ត​ភាគ​បែប​បុរាណ​មួយ​នេះ​ សម្បូរ​ឈុត​ឆាក​ប៉ះទង្គិច​ពាក្យ​សម្ដី​ និង​បង្កប់​អាថ៌​កំបាំង​ជា​ច្រើន ប៉ុន្តែ​មាន​វគ្គ​ជា​ច្រើន​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ស្រស់​បំព្រង​ជីវភាព​រស់​នៅ​ដ៏​រីករាយ​របស់​ជនជាតិ​កូរ៉េ​នា​សម័យ​ Joseon។

៨. រឿង «Saimdang: Light's Diary»

គ្មាន​អ្វី​ឈឺ​ចាប់​ជាង​ស្នេហា​របស់​ តួ​ស្រី Shin Saimdang និង​តួ​ប្រុស​ Lee Gyeom ទេ។ ប៉ុន្តែ​ Lee Gyeom បាន​បង្ហាញ​គំរូ​ឲ្យ​ឃើញ​ពី​វិធី​យក​ឈ្នះ​រឿង​ចុកចាប់​ទាំង​ឡាយ។

៩. រឿង «Fight For My Way»

ពេល​ខ្លះ​ជីវិត​ពិត​ជា​ជូរចត់​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ស៊ូ​ និង​ប្រឈម​មុខ​ដោយ​គ្មាន​លក្ខខណ្ឌ។ ក្នុង​រឿង​នេះ​មាន​រឿង​ហួស​ចិត្ត​ច្រើន​ បែប​កំប្លែង​ និង​ធ្វើ​ឲ្យ​យើង​ជឿ​ថា​ គ្មាន​រឿង​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ឡើយ។

១០. រឿង «The Liar and His Lover»

គ្មាន​អ្វី​ឈឺ​ចាប់​ជាង​អ្នក​ដែល​អ្នក​ស្រឡាញ់​ លួច​ក្បត់​នៅ​នឹង​មុខ​ទេ។ តួ​ប្រុស​ Kang Han Gyul ត្រូវ​ជម្នះ​គ្រប់​រឿង​ ដើម្បី​ព្យាបាល​ចិត្ត​សាជាថ្មី។ ប៉ុន្តែ​ទេវតា​បាន​ប្រទាន​មនុស្ស​ស្រី​ម្នាក់​ដែល​អាច​ជួយ​ស្រោចស្រង់​បុរស​កម្សត់​បាន​ គឺ​ស្រីស្អាត​ Yoon So Rim។ ទម្រាំ​ស្នេហា​អ្នក​ទាំង​ ២​ឈាន​ដល់​ត្រើយ​ តួ​ស្រី​ត្រូវ​ទ្រាំ​នឹង​បញ្ហា​ច្រើន​ណាស់៕

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី