ទីបំផុត! ខ្មែរ១ជីវិត សម្រេចលុប​បទ "Look in My Eyes" ចេញ​ពី​ Facebook

  • 2017-09-17 15:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​គូស្នេហ៍​អ្នក​នាង ចន ច័ន្ទលក្ខិណា លោក​ ហេង ឡុង ដែល​ជា​សមាជិក​ដ៏​សកម្ម​មួយ​រូប​ក្នុង​ "សមាគមសិល្បករ​ខ្មែរ" បាន​បង្ហោះ​វីដេអូ​មួយ​រៀប​រាប់​ពី​ចំណាត់​ការ​របស់​​សមាគម​ ទៅ​លើ​សិល្បករ​រ៉េប ខ្មែរ១ជីវិត ជុំ​វិញ​បទ​ "Look in My Eyes" របស់​លោក​ ដែល​ត្រូវ​មហាជនជា​ច្រើន​រិះគន់​ថា បង្កប់​ដោយ​ពាក្យមិន​សមរម្យ និង​ប៉ះពាល់​ដល់​តម្លៃ​សិល្បករខ្មែរ។

លោក​ ហេង ឡុង បាន​ឲ្យ​ដឹង​ថា ការ​ពិត​លោក ឡេង សុវណ្ណតារា ហៅ​ ខ្មែរ១ជីវិត គឺ​ជា​កូន​ខ្មែរ​ដែល​រស់​នៅក្រៅ​ប្រទេស និង​ជា​អ្នក​ចម្រៀង​ឯករាជ្យ ដែល​ផលិត​ចម្រៀង​ជា​លក្ខណៈ​បុគ្គល មិន​ស្ថិត​ក្រោម​ច្បាប់​ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឬ "សមាគមសិល្បករ​ខ្មែរ" ឡើយ​។

ដោយ​សារ​តែ​ចម្រៀង​ដដែល​នេះ មា​ន​អត្ថន័យ​ប៉ះពាល់​ដល់​តម្លៃ​សិល្បករ​ធ្ងន់ធ្ងរពេក ទើប"សមាគមសិល្បករ​ខ្មែរ" បាន​ស្នើទៅ​អ្នក​ចម្រៀង​រ៉េប​រូប​នេះ ឲ្យលុប​បទ​ខាង​លើ​ចេញ​ពីបណ្ដាញ​សង្គម​របស់​លោក។

​ពេល​នេះ លោក ឡេង សុវណ្ណតារា បាន​ធ្វើ​តា​ម​ការ​ស្នើ សម្រេច​លុប​បទ​ "Look in My Eyes" នេះចេញ​ពី​ Facebook ហើយ៕

អត្ថបទ៖ សុខណា