ឆ្នាំ​ក្រោយ​ Sony អាច​​នឹង​មាន​ការ​ឌីហ្សាញ​​​ថ្មី​សម្រាប់​ស្មាតហ្វូន​​​

  • 2017-09-18 01:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ប្រើ​ប្រាស់​មិន​តិច​ទេ​ដែល​​មិន​សប្បាយ​ចិត្ត​នឹង​ក្រុមហ៊ុន​ Sony ដែល​នៅ​តែ​រក្សា​រចនាបថ​រូបរាង​​ដដែលៗជា​ច្រើន​ឆ្នាំ​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​បាន​ងាក​ទៅ​រក​ការ​ឌីហ្សាញ​ថ្មី​ដូច​ជា​ការ​រចនា​ស្មានហ្វូន​មាន​ស៊ុម​អេក្រង់​ស្ដើងជាស្ដើង។

រូបភាពតំណាង

​ប៉ុន្តែ​ឆ្នាំ​ក្រោយ​ Sony អាច​នឹង​មាន​ការ​ឌីហ្សាញ​ថ្មី​សម្រាប់​ស្មាតហ្វូន​របស់​ខ្លួន។ នេះ​ប្រសិន​បើ​ពាក្យ​ចចាមអារ៉ាម​ថ្មី​អាច​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។ ក្នុង​កម្មវិធី​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា MWC ​ឆ្នាំ​ក្រោយ​នេះ​ Sony នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ដែល​ប្រើ​រចនាបថ​​ថ្មី​ឈ្មោះ​ថា​ "Mirai”។ មិន​មាន​ការ​បញ្ជាក់​លម្អិត​ថា​រចនាបថ​ថ្មី​នេះ​នឹង​មាន​លក្ខណៈ​បែប​ណា​នោះ​ទេ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​គេ​ឮ​ថា​ Sony នឹង​មាន​ការ​រចនា​រូបរាង​ថ្មី​ កន្លង​មក​ធ្លាប់​មាន​ដំណឹង​លេខ​ឮ​ថា​ Sony កំពុង​សម្ងំ​ផលិត​ស្មាតហ្វូន​មាន​ស៊ុម​អេក្រង់​រាង​ស្ដើង​ ហើយ​វា​អាច​ជា​រចនាបថ​ "Mirai” ដែល​គេ​លើក​ឡើង​ក៏​ថា​បាន៕​

​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី