យុវតីខ្មែរកម្ពុជាក្រោម២រូប ទទួល​បាន​អាហារូបករណ៍​រៀនជំនាញសិល្បៈ

  • 2017-09-18 04:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​សិស្ស​ដាក់​ពាក្យ​ចន្លោះ​ពី​៥០ ទៅ​១៥០នាក់ អង្គការ​សិល្បៈ​ខ្មែរ​អមតៈបាន​វាយ​តម្លៃ​និង​ជ្រើស​រើស​តែ​១០រូប​តែ​ប៉ុណ្ណោះ ដើម្បី​ផ្ដល់​អាហារូបករណ៍​ឱ្យ ហើយ​ពួក​គេ​នឹងបាន​រៀន​នៅ​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត។ ក្នុងចំណោមសិស្សទាំង១នាក់ មានយុវតីខ្មែរកម្ពុជាក្រោម២នាក់។

អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​កម្មវិធី​សិល្បៈ​ក្នុង​អង្គការ​សិល្បៈ​ខ្មែរ​អមត កញ្ញា យ៉ុន សុខន បាន​ប្រាប់​ Sabay ថា ការ​ផ្ដល់​អាហារូបករណ៍​នេះ​បើក​ជា​រៀង​រាល់​ឆ្នាំ ក្នុង​១ឆ្នាំ ជ្រើសរើស​តែ១០នាក់​ប៉ុណ្ណោះ ។ អ្នក​ដាក់​ពាក្យ​អាច​ស្នើសុំ​រៀន​ជំនាញ​សិល្បៈ និង​មិន​មែន​សិល្បៈ(ជំនាញ​ផ្សេង​ៗ) ដែល​ខ្លួន​ពេញ​ចិត្ត។ កញ្ញា​បញ្ជាក់​ថា ដើម្បី​​អាច​ទទួល​បាន​អាហារូបករណ៍​នេះ បេក្ខជន​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​រៀន​ជំនាញ​ដែល​ខ្លួន​ស្នើ។

“ទម្រាំ​គាត់​អាច​ទទួល​បាន​អាហារូបករណ៍ គឺ​ត្រូវ​ជម្រុះ​ទៅ​លើ​ពាក្យ​ស្នើសុំ​ប្រហែល​ជា​៥០ ទៅ៦០% សិន បន្ទាប់​មក​យើង​ឱ្យ​គាត់​ធ្វើ​ការ​ជា​ក្រុម ព្រោះ​​យើង​ចង់​ឃើញ​សមត្ថភាព​ទំនាក់​ទំនង និង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​គាត់ បន្ទាប់​មក​គឺ​ជា​វគ្គ​សម្ភាសន៍​ពី​គោល​បំណង ​និង​ឆន្ទៈ​របស់​ពួក​គាត់ ហើយ​ជម្រុះ​តែម្ដង”។

សិស្ស​ទទួល​បាន​អាហារូបករណ៍​មួយ​រូប​កញ្ញា សួង ស្រីរ័ត្ន មក​ពី​កម្ពុជា​ក្រោយ បាន​ឱ្យ​ដឹង​ថា ខ្លួន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ពេល​ទទួល​បាន​អាហារូបករណ៍​រៀន​ឧបករណ៍​ពិណ។ ស្រីរ័ត្ន ថា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ភ្នំពេញ​នាង​នឹង​យក​ចំណេះ​នេះ​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​ក្នុង​ភូមិ​របស់​នាង។

កញ្ញា សួង ស្រីរ័ត្ន

“អ្នក​នៅ​ភូមិ​ខ្ញុំ​អត់​សូវ​មាន​ក្មេង​ស្រី​រៀន​ទេ ហើយ​ខាង​ភ្លេង​រឹត​តែ​អត់​ទៀត​ហើយ ជា​ពិសេស​ឧបករណ៍​ពិណ។ ខ្ញុំ​ស្រលាញ់​ឧបករណ៍​នេះ​ណាស់ ពេល​ដែល​ខ្ញុំ​រៀន​ចប់​ខ្ញុំ​នឹង​ទៅ​ស្រុក​កំណើត​ខ្ញុំ​ យក​អ្វី​ដែល​ខ្ញុំ​ចេះ​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​ទី​នោះ”។

ចំណែកយុវតី.................

សិស្ស​ទាំង​១០​នាក់​ដែល​ទទួល​បាន​អាហារូបករណ៍​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមត​ ទាំង១០នាក់ មានស្រី៥នាក់ ប្រុស៥នាក់ ​មក​ពី​តាម​បណ្ដា​រាជធានី និង​ខេត្ត​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អង្គការ​សិល្បៈ​ខ្មែរ​អមត ធ្វើ​ការ​ទៅ​លើ​ការ​លើក​ស្ទួយ​សិល្បៈ និង​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ទាំង​បុរាណ​និង​សម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អត្ថបទៈ ប៉ូ សាគុន