​iPhone X ក្លែងក្លាយ​​លក់ព្រាត​ពេញ​អ៊ីនធឺណិត តម្លៃ​ត្រឹម​តែ ១០០ ដុល្លារ

  • 2017-09-18 03:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ការ​ដាក់​បង្ហាញ iPhone X ក្រឡេក​ទៅ​ទីផ្សារ​ប្រទេស​ចិនឯណេះ​វិញ ​ក្រុមហ៊ុន​ចម្លង​ម៉ាក GooPhone បាន​ចេញ​លក់​ភ្លាមៗ​នូវ​ទូរសព្ទ​ម៉ូដែល GooPhone X ដែល​មាន​រូបរាង​ដូច​​គ្នា​បេះ​ដាក់​ iPhone X របស់ Apple​។ កាន់​តែ​ហួស​ចិត្ត វា​លក់​តម្លៃ​ត្រឹមជាង ១០០ ដុល្លារ​ប៉ុណ្ណោះ។​​

គុណភាព​​ប្រើប្រាស់​យ៉ាង​ណា នៅ​មិនទាន់ដឹង​ទេ។ ប៉ុន្តែគេ​អាច​ដឹង​​ពី​​ទំហំ​អេក្រង់ ដោយ​ម៉ូដែល iPhone X ពិត ទំហំ ៥,៨ អ៊ីញ និង GooPhone X ទំហំ ៥,៥ អ៊ីញ។

+លក្ខណៈ​សម្បត្តិ GooPhone X (I8)

  • អេក្រង់: ៥,៥ អ៊ីញ កម្រិត​បង្ហាញ ១២៨០ x ៧២០ ភីកសែល
  • RAM: ទំហំ 1GB
  • ROM: ទំហំ 8/16GB (ដាក់​បង្ហាញ​ក្លែងក្លាយ 64GB)
  • កាមេរ៉ា: មុខ 2MP (ដាក់​បង្ហាញ 5MP) / ក្រោយ 8MP (ដាក់​បង្ហាញ 13MP)
  • ប្រព័ន្ធ: 2G/3G (ដាក់​បង្ហាញ​ក្លែងក្លាយ​ដល់ 4G LTE)
  • គ្មាន Fingerprint។

ចុច​អាន​បន្ត​៖

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម