យប់​មិញ​ ​បើ វេស្ទើន គ្មាន​កាត​ក្រហម ភាគ​រយ​ស្មើ​ខ្ពស់​បំផុតសម្រាប់​ប៉ូលិស

  • 2017-09-18 03:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក នុត សូនី គ្រូ​បង្វឹក​ក្រុម​ប៉ូលិស​មើល​ឃើញ​ថា ការ​ប្រកួត​យក​​ឈ្នះ​ទៅ​លើ​ក្រុម វេស្ទើន ៣-២ កាល​ពី​យប់​មិញ​​នៅ​ទីលាន​ស្តាត​ចាស់ ​គឺ​ជា​ជំនួប​ដ៏​តានតឹង​ ​លោក​គិត​ថា ប្រសិន​បើ វេស្ទើន​ គ្មាន​កីឡាករ​ទទួល​បាន​កាត​ក្រហម​ទេ​នោះ​ក្រុម​របស់​លោក​ក៏​មិន​អាច​យក​ឈ្នះ​​នៅ​ចុង​ម៉ោង​បាន​ដែរ។

ក្រុម​ភ្ញៀវ វេស្ទើន មាន​កីឡាករ​ទទួល​បាន​កាត​ក្រហម​នៅ​ពាក់​កណ្ដាល​វគ្គ​ទី​២។ ទាក់​ទង​ការ​​ប្រកួត​​​​​គ្រូ​បង្វឹក​រូប​​នេះ​បាន​និយាយ​ថា ​វេស្ទើន​មាន​ការ​រៀប​ចំ​បាន​ល្អ ​កីឡាករ​​លេង​ដោយ​ឆន្ទៈ​។ និយាយ​​តាម​ត្រង់​លោក​ពិត​ជា​មើល​ឃើញ​ថា​ប្រសិន​បើ វេស្ទើន​​ គ្មាន​កីឡាករ​​​ទទួល​បាន​កាត​ក្រហម​ ​នោះ​ក្រុម​របស់​លោក​ពិត​ជា​មិន​អាច​យក​ឈ្នះ​បាន​ឡើយ ​ក្នុង​ការ​គិត​របស់​លោក​ភាគ​រយ​ស្មើ​គ្នា​​គឺ​ខ្ពស់​បំផុត។

​ចំពោះ​លទ្ធផល​ឈ្នះ​ទៅ​លើ វេស្ទើន ៣-២ លោក​ពិត​ជា​សប្បាយ​ចិត្ត ដោយ​សារ​កូន​ក្រុម​របស់​លោក​ហាក់​មាន​ការ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​អស់​ពី​​សមត្ថភាព​ និង​លេង​តាម​ការ​រៀប​ចំ​របស់​លោក។ ​ក្លឹប​ប៉ូលិស​ស្ថិត​នៅ​លេខ ៧​ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដោយ​មាន ២៣ ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត ១៦ សប្ដាហ៍៕

ក្រុម​ប៉ូលិស

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី