ប្តីប្រពន្ធមួយគូ សុខចិត្តបោះបង់ទ្រព្យសម្បត្តិ រាប់លានដុល្លារ និងកូនរបស់ខ្លួន ដើម្បីទៅបួស

  • 2017-09-18 04:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​កាន់​សាសនា​ឥណ្ឌា​បុរាណ Jain មក​ពី​ក្រុង​តូច​មួយ នៅ​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា បាន​សម្រេចចិត្ត​បោះបង់​ចោល​អ្វី​គ្រប់​យ៉ាង រួម​ទាំង​ទ្រព្យសម្បត្តិ​សរុប ១៦ លាន​ដុល្លារ និង​កូនស្រី​អាយុ ៣ ឆ្នាំ​ម្នាក់ ដើម្បី​ទៅ​បួស។

លោក Sumit Rathore វ័យ ៣៥ ឆ្នាំ និង​ភរិយា​វ័យ ៣៤ ឆ្នាំ ឈ្មោះ Anamika ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​មក​ពី​គ្រួសារ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ទាំង ២ នាក់​នេះ នឹង​ក្លាយ​ជា​អ្នក​ស្លៀកពាក់​ស នៃ​សាសនា Jain។

លោក Rathore មក​ពី​គ្រួសារ​អ្នក​រកស៊ី ខណៈ​ភរិយា​របស់​លោក គឺ​ជា​វិស្វករ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល និង​ធ្វើការ​នៅ​ក្រុមហ៊ុន​រ៉ែ​មួយ មាន​ឈ្មោះ​ថា Hindustan Zinc Limited មុន​ពេល​រៀបការ។

យ៉ាងណាមិញ កូន​ស្រី​អាយុ ៣ ឆ្នាំ​របស់​ពួកគេ នឹង​ត្រូវ​ចិញ្ចឹម​បីបាច់​ដោយ​ជីដូនជីតា​របស់​នាង។ គួរ​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​មួយ​គូ​ខាង​លើ​នេះ មិន​មាន​ការ​សោកស្ដាយ ចំពោះ​ការ​សម្រេចចិត្ត​បែប​នេះ​ទេ៕

ចុច​អាន៖

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី