ប្រទេស​ទាំង៥​ ដែល​មាន​បុណ្យ​ជាតិ ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​កម្ពុជា

  • 2017-09-19 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចំនួន ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២១ ខែ​កញ្ញា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ មាន​ប្រទេស​ចំនួន ៥ ដែល​ប្រារព្ធ​បុណ្យ​ជាតិ​ក្នុង​អំឡុង​ពេល​នេះ​ដែរ។​

១.ប្រទេស​ស៊ីលី៖ ប្រារព្ធ​ "ពិធី​បុណ្យ​កងទ័ព​ជាតិ​ឈីលី" ​ក្នុង​ថ្ងៃ​ទី ១៩​ខែ​កញ្ញា។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​គុណ​ដល់​កង​ទ័ព​ប្រជាជាតិ​មួយ​នេះ។

២.ប្រទេស​ហ្គាណា៖ ក្នុង​ថ្ងៃ​ទី ២១​កញ្ញា ប្រទេស​មួយ​នេះ នឹង​ប្រារព្ធ "ថ្ងៃ​របស់​ស្ថាបនិក​រដ្ឋ​ហ្គាណា" ដើម្បី​រំលឹក​ដល់​ថ្ងៃ​ខួប​កំណើត​របស់​លោក​ Osagyefo Dr. Kwame Nkrumah ប្រធានាធិបតី​ទី១ របស់​ប្រទេស​មួយ​នេះ ដែល​បាន​តស៊ូ​ រហូត​ទទួល​បាន​​ឯករាជ្យ​ផុត​ពី​នឹម​ត្រួត​ត្រា​របស់​អង់គ្លេស ក្នុង​ឆ្នាំ ១៩៥៧។

៣.ប្រទេស​​អាមេនី៖ នៅ​ថ្ងៃ​ទី ២១​ ខែ​កញ្ញា​ខាង​មុខ ប្រទេស​មួយ​នេះ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ ដែល​រំលឹក​ដល់​ថ្ងៃ​ប្រទេស​មួយ​នេះ​បាន​រួច​ផុត​ចេញ​ពី​ការ​ត្រួត​ត្រា​របស់​សហភាព​សូវៀត និង​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​តាំង​​ពី​ឆ្នាំ ១៩៩១​មក។

៤.ប្រទេស​អ៊ីស្រាអែល៖ ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ នៅ​ថ្ងៃ​ទី ២១​កញ្ញា នឹង​ប្រារព្ធ"​បុណ្យ Rosh Hashanah” ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ថ្ងៃ​កាត់​ទោស​របស់​ព្រះ ថ្ងៃ​ចង​ចាំ និង​ថ្ងៃ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​ជនជាតិ​ជ្វីស។

៥.ប្រទេសម៉ាល់តា៖ ដូច​ប្រទេស Armenia ថ្ងៃ​ទី ២១​កញ្ញា​ជា​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​មួយ​នេះ។ តែ​ខុស​ពី​ Armenia ដែល​ទទួល​ឯករាជ្យ​ពី​សហភាព​សូវៀត Melta ទទួល​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ថ្ងៃ​ទី ២១​កញ្ញា​ឆ្នាំ ១៩៦៤៕

ប្រភព៖ officeholidays   ប្រែ​សម្រួល៖ ហ៊ីម រស្មី