Autumn Allen កូន​កាត់​ខ្មែរ​អាមេរិក​កាន់​តែ​ធំ​កាន់​តែ​ស្រស់​ស្អាត

  • 2017-09-22 02:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ពេល​នេះ​កុមារី​ Autumn Allen ​កូន​កាត់​ខ្មែរ​អាមេរិក​មាន​​​​អាយុ​ជិត​ ១៥ឆ្នាំ​​ តែ​បើ​និយាយ​ពី​រូប​សម្រស់​របស់​នាង​វិញ​កាន់​តែ​ស្រស់​ស្អាត​ទ្វេ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​​

​​ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ហើយ​នោះ​​កុមារី​រៀន​ថ្នាក់​ទី​១០ នៅ​ប្រទេស​អាមេរិក​រូប​នេះ​មាន​ សមត្ថភាព​ច្រៀង​រាំ​ និង​សម្ដែង​មិន​ចាញ់​តារា​ចម្រៀង​អាជីព​ប៉ុន្មាន​ឡើយ​។ ជាក់​ស្ដែង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នាង​បាន​ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​​​ ធ្វើ​ឲ្យ​អ្នក​​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​បទ​ទី​១ មាន​ចំណង​ជើង​ថា​ “Beautiful Scar” និង​បទ​ទី​២ “Somewhere in Paradise”។​

គួរ​បញ្ជាក់​ថា​ កន្លង​មក​ កូន​កាត់​ខ្មែរ​អាមេរិក​ Autumn Allen ធ្លាប់​រស់​នៅ​ប្រទេស​កម្ពុជា​ បាន​មួយ​រយៈ​ តែ​ក្រោយ​មក​នាង​ក៏​បាន​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​​និង​ សិក្សា​នៅ​ប្រទេស​អាមេរិក​ រហូត​ដល់​បច្ចុប្បន្ន​នេះ​៕

ទស្សនា​សម្រស់​ Autumn Allen កូន​កាត់​ខ្មែរ​អាមេរិក​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​ 

រូប​ Autumn Allen កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​

រូប​ Autumn Allen នា​ពេល​បច្ចុប្បន្ន​

ចុចអាន៖​ជុំវិញ​ Autumn Allen

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម