Meizu​ ​ចេញ​ម៉ូដែល​ ​Note M6​ ​តម្រូវ​ចិត្ត​អ្នក​និយម​តុក្កតា​ ​Manga

  • 2017-09-22 02:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លេច​ធ្លោ​មួយ​របស់​ចិត​ ​Meizu​ ​ទើប​ធ្វើ​ការ​បញ្ចេញ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​ម៉ូដែល​ ​Note M6​ ​ដែល​មាន​ការ​រចនា​ពិសេស​ជា​មួយ​ពណ៌​ក្រហម​ដ៏​ឆ្អិន​ឆ្អៅ​ ​រំលេច​ជា​មួយ​នឹង​ពណ៌​លឿង​ដ៏​ទាក់ទាញ​ ​អម​នឹង​រូបភាព​តុក្កតា​ ​Manga​ ​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន។

Meizu Note M6​ ​មាន​អេក្រង់​ទំហំ​ ​៥,៥​ ​អ៊ីញ​ ​បង្ហាញ​រូប​កម្រិត​ ​1080p, ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 625 SoC, បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​ដែល​មួយ​គ្រាប់​មាន​ ​១២​ ​មេហ្គាភិចសែល​ ​និង​មួយ​គ្រាប់​ ​៥​ ​មេហ្គាភិចសែល​ ​ហើយ​កាមេរ៉ា​មុខ​ចាប់​រូបភាព​ដល់​កម្រិត​ ​១៦​ ​មេហ្គាភិចសែល។

​សមត្ថភាព​ថ្ម​កម្លាំង​ ​៤ ០០០mAh, RAM​ ​ទំហំ​ ​៣GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB​ ​តម្លៃ​ ​២៥៧​ ​ដុល្លារ​ ​និង​ម៉ូដែល​ ​RAM ៤GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​តម្លៃ​ ​៣៦៣​ ​ដុល្លារ (បរទេស)៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី