ម្ចាស់​ ​iPhone​ ​ឡើង​ ​iOS 11​ ​រួច​ ​គួរ​ដឹង​រឿង​ទាំង​នេះ​ភ្លាម

  • 2017-09-22 02:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​ផ្លូវ​ការ​របស់​ ​iOS 11​ ​សម្រាប់​ ​iPhone​ ​គឺ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន់​មាត់​ថា​មាន​ភាព​ងាយ​ស្រួល​ជាង​ជំនាន់​មុន​ៗ​ ​ហើយ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ទាំង​មូល​មាន​ដំណើរការ​រលូន​ជាង​មុន​ ​(ចាប់​ពី​ ​iPhone 6S​ ​ឡើង)។

ទន្ទឹម​នោះ​សម្រាប់​ប្រិយមិត្ត​ដែល​ផ្តើម​ប្រើប្រាស់​ ​iOS 11​ ​ក៏​គួរ​ដឹង​ពី​ចំណុច​ពិសេស​ត្រួស​ៗ​របស់​វា​ ​ដែល​ប្លែក​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​មុន​ៗ​ដូច​ជា៖

  • អាច​ប្រើប្រាស់​ ​Wallpaper​ ​រូប​ភពផែន​ដី​ ​ឲ្យ​ដូច​ ​iPhone​ ​ជំនាន់​ដំបូង
  • App Store​ ​មាន​បន្ថែម​ព័ត៌មាន​សម្បូរ​បែប​ជាង​មុន​ ​និង​ការ​រចនា​ពុម្ព​អក្សរ​ងាយ​អាន
  • អាច​កំណត់​ឲ្យ​មាន​មុខងារ​ផ្សេង​ៗ​នៅ​លើ​ ​Control Center​ ​តាម​ការ​ចង់​បាន
  • ចាប់​ពី​ ​iPhone 6S​ ​ឡើង​ ​គឺ​អាច​ប្រើប្រាស់​ជា​មួយ​មុខងារ​ ​ARKit
  • មាន​បន្ថែម​មុខងារ​កំណត់​កម្រិត​ពណ៌​លើ​កម្មវិធី​កាមេរ៉ា
  • មុខងារ​ថត​រូប​មាន​ចលនា​ ​Live Photo​ ​មាន​បន្ថែម​ ​Effect​ ​ដ៏​ទាក់ទាញ​មិន​ចាញ់​កម្មវិធី​ ​Boomerang
  • អាច​ស្កេន​ ​QR Code​ ​ពី​កាមេរ៉ា​ ​iPhone​ ​តែម្តង​ ​(មិន​ត្រូវ​ការ​កម្មវិធី​បន្ថែម)
  • ផ្ទាំង​បង្ហាញ​ព័ត៌មាន​ ​Notification​ ​ទូលាយ​ ​អាច​ចូល​អាច​បាន​ងាយ​ ​ដោយ​គ្រាន់​អូស​ចុះ​ក្រោម
  • ការ​បញ្ចេញ​សំឡេង​របស់​មុខងារ​ ​Siri​ ​មាន​ភាព​ស្រដៀង​មនុស្ស​ជាង​មុន
  • អាច​រៀបចំ​ទុក​ដាក់​ទិន្នន័យ​ការ​ប្រភេទ​ខុស​ៗ​តាម​ការ​ចង់​បាន
  • អាច​ថត​រូបភាព​ពី​ផ្ទាំង​អេក្រង់​ ​iPhone​ ​ហើយ​អាច​បន្ថែម​ការ​គូស​រចនា​ដ៏​ពិសេស៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ