មក​ស្គាល់​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក កើត​តាំង​ពីឆ្នាំ ១៩៩២

  • 2017-09-21 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រាល់​គ្នា​​ប្រហែល​ជា​ឮ​ពាក្យ​ថា Smartphone អាន​ថា "ស្មាតហ្វូន" ដែល​កើត​នៅ​ក្នុង​ទសវត្ស​ទី ២០ អំឡុង​ឆ្នាំ ១៩៩៥ តែ​ការ​ពិត​វា​ត្រូវ​បាន​គេ​ផលិត នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​តាំង​ពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ​។

នៅ​ឆ្នាំ ១៩៩២ វា​មិន​ត្រូវ​បាន​ហៅ​ថា ស្មាតហ្វូន នោះ​ទេ តែ​ជំនួស​ដោយ​ពាក្យ​ថា (Simon Personal Communicator) ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន IBM ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ជាង​គេ​នៅ​ជំនាន់​នោះ ពោល​គឺ​មុន ១៥ ឆ្នាំ មុន​ពេល​លេច​វត្តមាន​ក្រុមហ៊ុន Apple ដែល​ផលិត​ចេញ iPhone​ដាក់​លក់​លើ​ទីផ្សារ។

ដូច​បង្ហាញ​ក្នុង​រូបភាព​ខាង​លើ ទូរសព្ទ IBM Simon មាន​រាង​វែង តែ​អ្នក​អាច​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​អេក្រង់

  • ប្រភេទTouchscreen
  • មាន​ទម្ងន់ ៥១០ ក្រាម
  • ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Datalight ROM-DOS
  • បំពាក់​ដោយ CPU ប្រភេទ NEC V30HL កម្លាំង ១៦ Bit ម៉េម៉ូរី 1MB
  • ប្រើ​ថ្ម​នីកែល កម្លាំង​៧,៥ វ៉ុល
  • អេក្រង់​ប្រភេទ Nanochrome LCD
  • មានប៊ិច stylus មក​ជាមួយ​ផង​ដែរ។

ក្រៅ​ពី​ហៅ​ចេញ​ទៅ​​ដៃ​គូ​ម្ខាង​ទៀត​បាន IBM Simon អាច​បញ្ជូន និង​ទទួល​សារ​អេឡិចត្រូនិក fax និង page បាន​ផង​ដែរ។ លើស​ពី​នេះ​ទៀត វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​កត់​ចំណាំ (notes collection) មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​អាច​ប្រើ​ជា​បណ្ដុំ​កត់​សម្គាល់​សម្រាប់​ការ​ណាត់​ជួប​បាន​ផង​ដែរ។

Simon អាច​ដំណើរការ​ដោយ​កម្មវិធី​តំឡើង​ក្រៅ​ប្រភេទ (third-party app) ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​មាន​កុំព្យូទ័រ(PC)មួយ​គ្រឿង និង Card មួយ​សម្រាប់​ដោត​ចូល រួច​តំឡើង​កម្មវិធី​ទាំង​នោះ។

យោង​តាម​ទស្សនាវដ្ដី Byte Magazine ឱ្យ​ដឹង​ថា Simon របស់ IBM គឺ​ជា​ទូរសព្ទ​ដំបូង​គេ​ដែល​រួម​បញ្ចូល​គ្នា​នូវ​មុខងារ​អាច Call ចេញ​បាន និង​មុខ​ងារ​មួយ​ចំនួន ដោយ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ជាមួយ​ តម្លៃ ៨៩៩ ដុល្លារ ប្រមាណ​ជា ១ ៤៣៥ ដុល្លារ(គិត​ជា​ទឹក​ប្រាក់​បច្ចុប្បន្ន)។

ជា​អកុសល Simon មិន​ទទួល​បាន​ភាព​ល្បី​ល្បាញ​នោះ​ទេ ដោយ​លក់​បាន​តែ​ចំនួន ៥០,០០០ គ្រឿង​ប៉ុណ្ណោះ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​ក៏​លែង​មាន​លើ​ទីផ្សារ​តែ​ម្ដង៕

#​មក​មើល​ការ​បង្ហាញ​សមត្ថភាព​របស់ Simon

ចុច​អាន​បន្ត​៖

ប្រភព៖ Businessinsider   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម