WiFi ធ្លាប់​ឮ ចុះ MiFi កុំ​ច្រឡំ​ឲ្យ​សោះ​

  • 2017-09-14 01:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ប្រព័ន្ធ​អ៊ីនធឺណិត​​មាន​ដូច​ជា 3G, 4G, LTE, GSM និង CDMA។ ប៉ុន្តែ​ពាក្យ ២ ផ្សេង​ទៀត​រវាង MiFi និង WiFi មាន​អ្នកប្រើប្រាស់​ជា​ច្រើន​នៅ​​យល់​ច្រឡំ និង​ខ្លះ​ទៀត​នៅ​មិន​ទាន់​ស្គាល់​ថា​​ជា​អ្វី? តើទាំង​ពីរ​នេះ​​ខុស​គ្នា​​យ៉ាង​ណា?

+អ្វី​ទៅ​ជា WiFi

ភាសា​សាមញ្ញ​ WiFi ជា​ប្រព័ន្ធ​អ៊ីនធឺណិត Wireless ដែល​ឧបករណ៍​ណាមួយ​អាច​ត​ភ្ជាប់​​គ្នា​បាន។ សំខាន់​លើ​ឧបករណ៍​នោះ​មាន​បំពាក់​ឈីប WiFi បែប​នេះ​អាច​ប្រើប្រាស់​ប្រព័ន្ធ WiFi បាន​ហើយ។ ជា​ប្រព័ន្ធ​អ៊ីនធឺណិត​ម្យ៉ាង ដែល​គេ​រមែង​ដំណើរការ​តាម​ហាង​កាហ្វេ ឬ​ហាង​លក់​ទំនិញ​ធំ ក្នុង​គោលបំណង​ចែក​រំលែក​អ៊ីនធឺណិត​ Free ទៅ​កាន់​អតិថិជន។

+អ្វី​ទៅ​ជា MiFi

មិន​មែន​ជា​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ជា​ឧបករណ៍​ផ្ដល់​និង​ចែកចាយ​ប្រព័ន្ធ​អ៊ីនធឺណិត។ អាច​និយាយ​ថា​វា​ជា​កូន Router ឬ Modem ដែល​យើង​អាច​ដោត​ស៊ីម​ចូល​ទៅ​ខាង​ក្នុង ហើយ​ធ្វើ​ការ​ចែក​រំលែក​អ៊ីនធឺណិត WiFi ទៅ​កាន់​ឧបករណ៍​ដទៃ ដោយ​ឆ្លង​កាត់​ការ​បើក​ 3G ឬ 4G នៃ​ស៊ីម​កាត​យើង។ អាច​ត​ភ្ជាប់​ឧបករណ៍​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន។​

+ភាព​ខុស​គ្នា​រវាង MiFi និង WiFi

គ្រាន់​តែ​ចាំ​ថា WiFi ជា​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ MiFi ជា​ឧបករណ៍​ចែក​រំលែក​អ៊ីនធឺណិត នេះ​ជា​ភាសា​ងាយ​យល់​បំផុត។ MiFi មិន​គាំទ្រ​ការ​ភ្ជាប់​ទៅ WiFi ទេ តែ​គាំទ្រ​ការ​ភ្ជាប់​ទៅ​កាន់ 3G/4G ដើម្បី​ចែក​រំលែក WiFi។​

ប្រភព៖ truconnect   ប្រែសម្រួល៖ កៅ រក្សា