មូលហេតុ Apple មិន​ប្រើ​ឈ្មោះ iPhone 7s/7s Plus នៅ​ឆ្នាំ​នេះ​​

  • 2017-09-21 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ iPhone ចំនួន​បី​ម៉ូដែល មាន iPhone 8/8 Plus និង iPhone X។ អ្នក​ប្រាកដ​ជា​ឆ្ងល់ ហេតុអ្វី​ Apple មិន​ប្រើ​ឈ្មោះ S លើ iPhone ឆ្នាំ ២០១៧ នេះ?

iPhone X

តាម​ពិត​ទៅ iPhone 8/8 Plus មិន​ខុស​ពី iPhone 7s/7s Plus នោះ​ឡើយ បើ​យើង​ធៀប​នឹង​រាល់​ឆ្នាំ លក្ខណៈ​សម្បត្តិ​ប៉ុន​នេះ សម​តែ​មាន​ឈ្មោះ​ត្រកូល S។ ប៉ុន្តែ​ដោយ​សារ​គូ​ប្រជែង​ ក្រុមហ៊ុន SAMSUNG មិន​ធ្លាប់​ប្រើ​កន្ទុយ​ S នៃ​ត្រកូល Galaxy ខ្លួន ហើយ​បាន​វិវត្ត​ស្មាតហ្វូន​ឆ្នាំ ២០១៧ ដល់​ម៉ូដែល Galaxy S8 និង Note 8 ជា​ហេតុ​ធ្វើ​ឲ្យ **Apple ត្រូវ​ពិចារណា​លុប​ឈ្មោះ S ជា​បន្ទាន់ កាលណា​បើ​ដាក់​ថា iPhone 7s/7s Plus ធៀប​ Galaxy S8 ឬ Note 8 នឹង​ស្ដាប់​ទៅ​គឺ​នៅ​ក្រោម​គេ​មួយ​កម្រិត​ហើយ។**

ចំពោះ iPhone X ក្រុមហ៊ុន Apple ដាក់​ឈ្មោះ​ឲ្យ ព្រោះ​តែ​ចង់​ឲ្យ​ម៉ូដែល​នោះ​មាន​ឈ្មោះ​ខ្ពស់​ជាង​ត្រកូល iPhone 8 ដោយ​មិន​ចង់​សរសេរ​ថា iPhone 10 ហើយ​ក៏​ដឹង​ដែរ​ថា អតិថិជន​ខ្លួន​ប្រាកដ​ជា​​ហៅ​ អាយហ្វូន​អ៊ិច។

តាម​ការ​លើក​ឡើង​ពី​គេហទំព័រ The Verge គេ​ជឿ​ថា មិន​មាន​មនុស្ស​ច្រើន​នោះ​ទេ ដែល​ព្រម​ចំណាយ​លុយ​ទិញ​ iPhone X ដោយ​ជំនួស​ទិញ​ត្រឹម iPhone 8 ធម្មតា​វិញ៕

ចុច​អាន​បន្ត​៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា