មុខងារ FaceID លើ iPhone X បង្ហាញ​ខុស​បច្ចេកទេស

  • 2017-09-14 01:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​តិច​ណាស់​ដែល​ចាប់​អារម្មណ៍​នៅ​នាទី​ដែល​អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​វិស្វករ​កម្មវិធី​របស់ Apple លោក Craig Federighi បង្កើត​នូវ​កំហុស​បច្ចេកទេស​អំឡុង​បង្ហាញ​ពី​មុខងារ​ស្កេន​ផ្ទៃ​មុខ FaceID នាយប់ប្រកាស​ចេញ iPhone ជំនាន់ថ្មី​។

ម្ចាស់​គណនី​ YouTube ឈ្មោះ Unbox Therapy បាន​លើកឡើង​ភ្លាមៗថា FaceID របស់ Apple ត្រូវ​ការ​ពង្រឹង​ផ្នែក​ Software ឲ្យ​បាន​ល្អ​ជាង​ហ្នឹង​បន្ថែម​ទៀត ព្រោះ​កំហុស​បច្ចេកទេស​ដូច​មាន​ក្នុង​វីដេអូ បង្ហាញ​យ៉ាង​ច្បាស់​ ថា​វា​មិន​ទាន់​ដំណើរការ​បាន​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ។

នៅ​ពេលបង្ហាញ​ គេ​​សង្កេត​​ឃើញ​លោក Federighi ត្រូវ​ជូត​មុខ​ជា​លើក​ទី ២ មុន​នឹង​ស្កេន​ផ្ទៃ​មុខ​របស់​លោក ក្រោយ​បរាជ័យ​ស្កេន​លើក​ទី ១ មិន​ដំណើរការ។ ម្ល៉ោះ​ហើយ​ម្ចាស់​គណនី​មាន​អ្នក Subscribe ជាង ៨,៦ លាន​នាក់​បន្ត "ទំនង​នឹង​មាន​បញ្ហា​សម្រាប់​អ្នក​ដែល​មាន​ផ្ទៃ​មុខ​បែក​ញើស, លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ឬ​មាន​ធូលី​ប៉ះ​លើ​ផ្ទៃ​មុខ ដែល​តម្រូវ​ឲ្យ​​ជូត​មុខ​ឲ្យ​ស្អាត​សិន"។​

អ្វី​ដែល​ឈឺ​ចាប់​លោក​ថា​ FaceID លើ iPhone X ពិបាក​បន្តិច ព្រោះ​ត្រូវ​ស្កេន​ផ្ទៃ​មុខ ហើយ​អូស​បើក​សោ​ពី​ផ្នែក​ខាង​ក្រោម​ទៅ​លើ​ម្តង​ទៀត ទម្រាំ​បាន​ចូល​ផ្ទៃ Homescreen ខុស​ពី Galaxy S8 គ្រាន់​តែ​ស្កេន​ផ្ទៃ​មុខ​ជាប់ គឺ​ចូល​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម