ល្បឿន​បើក​ម៉ាស៊ីន​លើ iOS 11 ស៊ី​ដាច់​ជំនាន់​ចាស់​បាន​ឬ​ក៏​អត់?

  • 2017-09-22 06:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី ២០ កញ្ញា ២០១៧​ ​ក្រុមហ៊ុន Apple បាន​បើក​ឲ្យ​ទាញ​យក​ ​និង​ប្រើប្រាស់​កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី iOS 11 ជា​ផ្លូវការ។​​

ភ្លាមៗ​នេះ​ក្រុម​ការងារ​នៃ​គេហទំព័រ iClarified បាន​សាកល្បង​ប្រៀបធៀប​គ្នា​នូវ​ល្បឿន​បើក​ម៉ាស៊ីន រវាង​ម៉ាស៊ីន iOS 10.3.3 និង iOS 11 ដែល​ទើប​តែ Restore សារ​ជា​ថ្មី លើ​ ​iPhone 7 ទំហំ 128GB។

លទ្ធផល​ស​បង្ហាញ​ឲ្យ​ឃើញ ចំពោះ​ល្បឿន Boot ម៉ាស៊ីន​នៃ iOS 11 ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ១៥,៧៩ វិនាទី រី​ឯ iOS 10.3.3 ចំណាយ​ត្រឹម ១៣,០៨ វិនាទី​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​ iOS ថ្មី ដំណើរការ​រាង​យឺត​ជាង​ iOS ចាស់​បន្តិច ដែល​កត្តា​ទាំង​នោះ​អាច​មក​ពី​វា​ជា​ជំនាន់​ដំបូង​នៃ iOS 11 ព្រម​ទាំង​ការ​បន្ថែម​នូវ​មុខងារ​ជា​ច្រើន​មក​ជាមួយ លើស​ពី​ប្រព័ន្ធ​ប្រតិបត្តិ​មុន​ៗ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ iclarified   ប្រែសម្រួល ​៖ កៅ រក្សា​