Taylor Swift ត្រូវ​ដូរ​ខោ​អាវ​មិន​ចេះ​តិច​ដង ពេល​ថត​ឈុត "ភ្នំ​ Taylor”

  • 2017-09-23 09:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​Taylor Swift បាន​បញ្ចេញ​វីដេអូ​ក្រោយ​ឆាក​​ចំនួន​ ៣ ​អំពី​សកម្មភាព​ថត​វីដេអូ​ចម្រៀង​​ថ្មី​របស់​ខ្លួន។ ​ក្នុង​ចំណោម​បី​វីដេអូ​នោះ ​មាន​វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​ថត​ឈុត​​មួយ​ឈ្មោះ​ថា​ "ភ្នំ​ Taylor” ដែល​ជា​ប្លង់​បង្ហាញ​ពី​ Taylor Swift មុនៗ​ស្រវេស្រវា​ឡើង​លើ​កំពូល។

​​​​តាម​រយៈ​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​តារា​ចម្រៀង​ប៉ុប​រូប​នេះ​ត្រូវ​ផ្លាស់​ប្ដូរ​សំលៀកបំពាក់​ជា​ច្រើន​​លើក​ជា​ច្រើន​សារ​ ដើម្បី​ដើរ​តួ​ធ្វើ​ជា​ Taylor Swift មុនៗ ដូច​ជា​ Taylor Swift ក្នុង​បទ​ “You Belong With Me”, បទ "Fearless” និង បទ "22” ជា​ដើម។

គួរ​រំលឹក​ថា​បទ​ "Look What You Made Me Do” របស់​តារា​ចម្រៀង​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​ ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង ដោយ​បាន​ឡើង​ឈរ​តំណែង​លេង​មួយ​លើ​តារាង​ចម្រៀង​ Billboard ហើយ​មក​​បច្ចុប្បន្ន​​​វីដេអូ​ចម្រៀង​នេះ​មាន​អ្នក​ចុច​មើល​ ៤៤០ លាន​ដង​លើ YouTube៕​​​

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង