iPhone 8 និង iPhone 7 ដាក់​ចូល​ក្នុង​ទឹក​ស្ដែងៗ នឹង​មាន​អ្វី​កើត​ឡើង?

  • 2017-09-24 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EverythingApplePro ដែល​ជា​ឆាណែល Youtube ល្បី​ឈ្មោះ​មួយ​លើ​ការ​តេស្ត​សាក​ល្បង​ស្ទើរ​គ្រប់​ផលិតផល Apple បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ បង្ហាញ​ពី​សមត្ថភាព​នៃ​មុខងារ Waterproof ដែល​មាន​លើ iPhone 7 និង iPhone 8។

ការ​ធ្វើ​តេស្ត​សាក​ល្បង​មាន ២ ដំណាក់​កាល។ លើក​ទី១ ក្រុម​ការងារEverythingApplePro បាន​យក​បំពង់​តូច​មួយ​ចាក់​ទឹក​ពេញ រួច​ទម្លាក់ iPhone ទាំង​ពីរ​ចូល​ទុក​ចោល​រហូត​ដល់​រយៈពេល ៣០ នាទី ទើប​ស្រង់​ចេញ។ លើក​ទី ២ កាន់​តែ​ពិសេស ព្រោះ​ក្រុម​ការងារ​បាន​យក​កាបូប​​តូច​មួយ រួច​ដាក់ iPhone ទាំង​ពីរ​ចូល ហើយ​ហក់​ចូល​ទឹក​ទន្លេ​តែ​ម្ដង។

ដូច​ដែល​បាន​ដឹង​ហើយ iPhone 7និង iPhone 8ទាំង​ពីរ​ម៉ូឌែល ត្រូវ​បាន Apple បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក Water resistantដែល​មាន​សមត្ថភាព​អាច​ធន់​នឹង​ទឹក​បាន​ដូច​គ្នា។

បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​រួច​មក ឃើញ​ថា iPhone ទាំង​ពីរ​នៅ​តែ​អាច​ដំណើរ​ការ​បាន​ធម្មតា មិន​រលត់​គ្រឿង ឬ​ស្នាម​ចូល​ទឹក​លើ​អេក្រង់​អ្វី​នោះ​ទេ៕

#ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

យ៉ាង​ម៉េច​ដែរ​អ្នក​ប្រើ​ iPhone ទាំង​ឡាយ​​លង់​ចិត្ត​លើ iPhone 8 ឬ​អត់​ ក្រោយ​បាន​ទស្សនា​វីដេអូ​ខាង​លើ?​​

ចុច​អាន​បន្ត​៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា