Own goal ឈរ​លេខ២​ ក្រោម​ Messi ជា​ Top Scorer របស់​ Barca

  • 2017-09-25 00:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​នឹង​ការ​ប្រមូល​១៨​ពិន្ទុ​ពី​៦​ប្រកួត​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ​។

Lionel Messi

តារា​ឆ្នើម​ Lionel Messi គឺ​ជា​តួអង្គ​សំខាន់​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ក្រុម​មក​ពី​កាតាឡាន់​ដោយ​រក​បាន​៩​គ្រាប់​​ ប៉ុន្តែ​អ្នក​ឈរ​លេខ​២​ជា​ Top Scorer មិនមែន​ជា​កីឡាករ​ក្នុង​ក្រុម​ទេ​គឺ​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​ ឬ​ Own goal ដែល​កីឡាករ​ក្រុម​ផ្សេង​ស៊ុត​ហើយ​ចំណេញ​ដល់​ Barcelona។

មក​ទល់​នឹង​ពេល​នេះ​ក្រុម​លោក Valverde ចំណេញ​គ្រាប់​បាល់​ពី​ Own goal ចំនួន​៣​ហើយ​ពោល​គឺ​ឈរ​លេខ​២​ក្រោម​ Messi ដែល​មាន​៩​គ្រាប់​ ខណៈ​លេខ​៣​គឺ Denis Suarez រក​បាន​២​គ្រាប់​, Paulinho ២​គ្រាប់​, Sergi Roberto ១​គ្រាប់​, Luis Suarez ១​គ្រាប់​និង​ Gerard Pique ១គ្រាប់​៕

ប្រភព៖ eurosport   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម