Cavani ត្រូវ​ក្លឹប​ផ្ដល់​១​លាន​អឺរ៉ូ​ដើម្បី​ឲ្យ​ Neymar ទាត់​ប៉េណាល់ទី​

  • 2017-09-25 01:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ Paris Saint Germain លោក Nasser Al-Khelaifi បាន​ផ្ដល់​ប្រាក់​បន្ថែម​ដល់ Edinson Cavani ដើម្បី​បោះបង់​សិទ្ធ​ទាត់​បាល់​ពិន័យ​ប៉េណាល់ទី​ឲ្យ​ទៅ​ Neymar។

ប្រភព​ពី El Pais ឲ្យ​ដឹង​ថា​សេដ្ឋី​ជនជាតិ​កាតារ​បាន​ឲ្យ​​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​១​លាន​អឺរ៉ូ​ប៉ុន្តែ​ត្រូវ​សាមី​ខ្លួន​បដិសេធ​។ Cavani គឺ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ដែល​គេ​ចាត់​ទុក​ដូចជា​រៀមច្បង​នៅ​ក្នុង​ក្រុម​បន្ទាប់​ពី​ផ្ទេរ​ទៅ PSG កាល​ពី​ឆ្នាំ​២០១៣​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៩៥​ក្នុង​ចំណោម​១៤០​ប្រកួត​នៅ​លីគ​កំពូល​បារាំង។

យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ប្រកួត​យក​ឈ្នះ​ Lyon ២-០ កន្លង​ទៅ​ Cavani និង​ Neymar បាន​ប្រកែក​គ្នា​លើ​ទីលាន​​ដណ្ដើម​​ទាត់​ប៉េណាល់ទី​ដែល​សកម្មភាព​នោះ​ត្រូវ​ក្លឹប​ព្រួយ​បារម្ភ​ពី​ទំនាក់ទំនង​រវាង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​ពីរ៕

ប្រភព៖ Metro   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម