មុនទិញ iPhone x ឬ iPhone 8/ 8 Plus ត្រូវដឹងចំណុចទាំងនេះសិន
- 2017-09-25 03:07:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញ iPhone x ឬ iPhone 8/ 8 Plus ត្រូវដឹងចំណុចទាំងនេះសិន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួល និងបង្កើតអ្វីដែលថ្មីលើជំនាន់ iPhone សម្រាប់ឆ្នាំនេះ ដែលមានដូចជា iPhone 8, 8 Plus និងម៉ូដែលពិសេស Super-premium គឺ iPhone X។ ដូច្នេះថាតើវាមានភាពខុសគ្នាយ៉ាងម៉េចជាមួយនឹងស្មាតហ្វូនទាំងបីនេះ ហើយតើអ្នកគួរជ្រើសរើសទិញមួយណា? អ្នកអាចពិនិត្យមើលកត្តាសំខាន់ទាំងប្រាំពីរសម្រាប់ពិចារណាក្នុងការទិញនូវ iPhone ថ្មីនេះ៖
**តម្លៃ (ទីផ្សារកម្ពុជា)**
ចំពោះ iPhone X នឹងចេញលក់នាពាក់កណ្ដាលខែវិច្ឆិកា ២០១៧ ជាមួយតម្លៃចាប់ផ្តើម ៩៩៩ ដុល្លារ (នៅអាមេរិក)។
ទំហំអេក្រង់
ប្រសិនបើតម្លៃមិនមែនជាបញ្ហា អ្នកគួរគិតទៅលើទំហំ។
ប្រភេទអេក្រង់
iPhone ទាំងបីនេះមាននូវបច្ចេកវិទ្យា True Tone របស់ក្រុមហ៊ុន Apple ដែលកែប្រែកម្ដៅនៃអេក្រង់ទៅជាពន្លឺព័ទ្ធជុំវិញ ប៉ុន្តែ iPhone 8 និង 8 Plus ប្រើប្រាស់នូវ HD Retina Display ដូចទៅនឹងជំនាន់មុនដែរ ខណៈ iPhone X វិញប្រើប្រាស់នូវ Super Retina Display ជាមួយនឹង Pixels ក្នុងមួយអ៊ីញ ច្រើនជាង។ ម្យ៉ាងទៀតវាក៏ជា iPhone ដំបូងដែលប្រើប្រាស់នូវបច្ចេកវិទ្យា OLED និង HDR សម្រាប់ Display របស់ខ្លួនផងដែរ ដែលផលិតបាននូវពណ៌ខ្មៅជ្រៅជាង ពណ៌ច្បាស់ជាង និងរូបភាពមានលក្ខណៈរស់រវើកជាង។
ប៊ូតុង Home
Appleបានលុបចោលនូវប៊ូតុង Home លើ iPhone X ដែលមានន័យថាអ្នកត្រូវរៀនវិធីថ្មីសម្រាប់គ្រប់គ្រងលើវាដោយអាស្រ័យ Gesture។ ដូច្នេះប្រសិនបើអ្នកនូវស្រលាញ់នូវប៊ូតុង Home អ្នកអាចជ្រើសរើសនូវ iPhone 8 ឬ 8 Plus។
Face ID
មុខងារ Scan ខ្ចៅដៃលើ iPhone X មិនមាននោះទេ។វាប្រើប្រាស់នូវ FaceID ដើម្បីដោះសោរស្មាតហ្វូន ហើយនឹង Authenticate payment ដែលយោងទៅតាមក្រុមហ៊ុន Apple វាកាន់តែមានសុវត្ថិភាពជាង TouchID។ វាប្រហែលជាមានលក្ខណៈសុវត្ថិភាពជាង ប៉ុន្តែវាហាក់ដូចជាមិនងាយស្រួលដូចដាក់ម្រាមដៃលើស្មាតហ្វូននោះទេ ដែលជា Gesture ប្រើប្រាស់ជាធម្មតាទៅហើយសម្រាប់អ្នកប្រើប្រាស់ iOS បច្ចុប្បន្ន។ iPhone 8 និង 8 Plus នូវរក្សាមុខងារ Scan ម្រាមដៃលើប៊ូតុង Home ដដែល។
កាមេរ៉ា
ប្រសិនបើកាមេរ៉ាជាអ្វីដែលអ្នកគិតថាសំខាន់ជាងគេ អ្នកអាចជ្រើសរើស iPhone 8 Plus ឬ X ព្រោះទាំងពីរនេះមាននូវ Telephoto lens ទីពីរសម្រាប់ពង្រីកបានល្អ និងថតលក្ខណៈ Portrait ដូចទៅនឹង DSLR ដែរ។ លើសពីនេះ ក្រុមហ៊ុន Apple បានបន្ថែមនូវមុខងារ Portrait light ទៅកាន់ Portrait mode ផងដែរដែលធ្វើឲ្យរូបភាពកាន់តែល្អប្រសើរ។ iPhone X ក៏មាននូវ Aperture លឿនជាងបន្តិច និង Optical image stabilization (ទប់លំនឹងពេលថត) លើ Lens ទាំងពីរផងដែរ ហើយប្រសិនបើអ្នកចូលចិត្ត Selfie វាក៏មាននូវមុខងារ Portrait mode លើកាមេរ៉ាខាងមុខផងដែរ។
Augmented Reality
iPhone ទាំងបីម៉ូដែលនេះមាននូវ AR kit របស់ក្រុមហ៊ុន Apple សម្រាប់ Immersive gameplay និងកម្មវិធីបែប Interactiveជាច្រើន ប៉ុន្តែកាមេរ៉ា TrueDepth នៅផ្នែកខាងមុខរបស់ iPhone X មានលក្ខណៈល្អលើសមួយកម្រិតជាមួយនឹងការកំណត់ទីតាំងលើផ្ទៃបានល្អ ដែលអាចឲ្យអ្នកបង្ហាញលក្ខណៈមុខអ្នកក្នុង Snapchat filter ឬជំនាន់ Animoji នៃខ្លួនអ្នក៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖