រ៉ូបូត​​ចិន​ អាច​ដាក់​ធ្មេញ​ជំនួស​ពេទ្យ​ធ្មេញ​បាន​ដោយ​ជោគជ័យ

  • 2017-09-25 04:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ នៅ​ក្នុង​ប្រទេស​ចិន​​មាន​រ៉ូបូត​ទន្តពេទ្យ​មួយ​​អាច​​ធ្វើ​ការ​ដាក់​ធ្មេញ​ចំនួន​ពីរ​គ្រាប់​​​ឲ្យ​​នារី​ម្នាក់​បាន​ដោយ​ជោគជ័យ ដែល​នេះ​អាច​ជា​ប្រតិបត្តិការ​វះកាត់​ដាក់​ធ្មេញ​ដោយ​ស្វ័យប្រវត្តិ​ដំបូង​គេ​ក្នុង​លោក។

ទន្តពេទ្យ​មនុស្ស​បាន​ត្រួត​ពិនិត្យ​​ពេញ​មួយ​ប្រតិបត្តិការ​នេះ​ប៉ុន្តែ​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​នោះ​ទេ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​​ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ រ៉ូបូត​ដំណើរ​ការ​ទៅ​តាម​​កូដ​បញ្ជា​សម្រាប់​ការ​ដាក់​ធ្មេញ។ អ្នក​ជំនាញ​និយាយ​ថា​​ការ​ដាក់​ធ្មេញ​នេះ​​​គឺ​ចំ​កន្លែង​ល្អ ដោយ​ល្អៀង​ប្រមាណ​ ០,២ ទៅ ០,៣ ម.ម ​ស៊ី​គ្នា​នឹង​​កម្រិត​ស្តង់ដារ​សម្រាប់​​ដំណើរ​ការ​នេះ។

​​​​​​​​រ៉ូបូត​អាច​ធ្វើ​ការ​វះកាត់​​ដោយ​សុវត្ថិភាព​ ដូច​ជា​ការ​វះកាត់​ដាក់​ធ្មេញ​​ដោយ​មាន​ភាព​ច្បាស់លាស់​ និង​រហ័សរហួន​​ក្នុង​​ទី​កន្លែង​​តូច​ចង្អៀត​ដូច​ជា​ក្រអូម​មាត់​ជា​ដើម។ ស្រប​ពេល​ដែល​ទន្តពេទ្យ​មនុស្ស​ អាច​មាន​បញ្ហា​លើ​ការ​ប្រើ​ភ្នែក​មើល​ នៅ​ពេល​​វះកាត់​ក្នុង​មាត់​បែប​នេះ៕​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង