របួស​សរសៃ​ពួរ​ Pogba អាច​ឈាន​ដល់​ការ​វះកាត់​

  • 2017-09-25 07:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba អាច​នឹង​ត្រូវ​វះកាត់​របួស​សរសៃ​ពួរ​របស់​ខ្លួន​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ ហើយ​លទ្ធផល​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ​។

Paul Pogba

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​អវត្តមាន​៣​ប្រកួត​ជាមួយ​ Manchester United ទល់ ​Everton, Burton Albion និង​ Southampton ចាប់​តាំង​ពី​រង​របួស​ក្នុង​ប្រកួត​ប៉ះ​​ Basel នៅ​ Champions League កាល​ពី​ ២​សប្ដាហ៍​មុន។

រយៈពេល​នៃ​ការ​វិល​មក​កាន់​ទីលាន​វិញ​របស់​តារា​ស្បែក​ខ្មៅ​វ័យ​២៤​ឆ្នាំ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ដោយ​សារ​ពេល​នេះ​រូប​គេ​កំពុង​ពិភាក្សា​ជាមួយ​លោក Orava ជា​គ្រូ​ពេទ្យ​​ព្យាបាល​ Ousmane Dembele របស់​ Barcelona ដែល​រង​របួស​សរសៃ​ពួរ​ដូចគ្នា៕

ប្រភព៖ Four Four Two   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី