វិធី​បង្កើត​រូបភាព​ប្រភេទ​ ​Tilt-Shift​ ​ជាមួយ​នឹង​កម្មវិធី​ ​Snapseed

  • 2017-09-25 07:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tilt-Shift​ ​ជា​រូបភាព​មួយ​ប្រភេទ​ដែល​មាន​ផ្ទៃ​ព្រាល​លើ​ក្រោម​ ​និង​ច្បាស់​កណ្ដាល​ ​ដែល​ជា​ទូទៅ​បង្កើត​ដោយ​ជំនួយ​ពី​កម្មវិធី​ ​Photoshop​ ​ហើយ​និយម​ប្រើ​ជា​មួយ​រូបភាព​ស្ថាបត្យកម្ម​ ​ឬ​បែប​ទេសភាព​ ​(Landscape)។ កាន់​តែ​ពិសេស​ ​មុខងារ​បង្កើត​រូបភាព​ ​Tilt-Shift​ ​ក៏​អាច​ធ្វើ​បាន​ដោយ​ស្មាតហ្វូន​ទាំង​ ​Android​ ​និង​ ​iPhone​ ​ជា​មួយ​កម្មវិធី​កែ​រូប​ដ៏​ ​និង​ដាក់​ឲ្យ​ប្រើ​អត់​គិត​ថ្លៃ​របស់​ ​Google​ ​ដែល​មាន​ឈ្មោះ​ថា​ ​Snapseed។

  • Style

ចុច​លើ​ ​Style menu​ ​ដើម្បី​ជ្រើសរើស​ ​Linear focus ឬ Oval focus។ Linear focus អាច​ឲ្យ​អ្នក Focus ជា​ជ្រុង​លើ​រូបភាព​ ​បន្ទាប់​មក​អ្នក​អាច​ ​Control លើ​ទំហំ​ ​និង​ទីតាំង​។ ប្រើប្រាស់​នូវ​ ​Pinch​ ​និង​ ​Zoom gesture ដើម្បី​ពង្រីក​ ​ឬ​បង្រួម​បណ្ដុំ​នៃ​ការ​ ​Focus។ ចុច​ ​និង​អូស​ទៅ​កាន់​ទីតាំង​ណា​មួយ​លើ​រូបភាព​។ អ្នក​អាច​ប្រើប្រាស់ ម្រាម​ដៃ​ពីរ​ដើម្បី​បង្វិល​នូវ​គំនូស​ពី​លើ​រូបភាព​។ ចំណែក​ឯ​ Oval focus​ ​អាច​ឲ្យ​អ្នក​ ​Focus​ ​ជា​រង្វង់​ទៅ​កាន់​រូបភាព​អ្នក​។ ក្រោយ​ជ្រើសរើស​នូវ​ ​Oval Gradient​ ​អ្នក​អាច​កែប្រែ​កម្ពស់ និង​ទទឹង​នៃ​តំបន់​ ​Focus​ ​ដោយ​ប្រើប្រាស់​ ​Pinch និង​ ​Zoom gesture នៅ​លើ​ចំហៀង​មួយ​នៃ​តំបន់​។ ប្រើប្រាស់​ម្រាម​ដៃ​ពីរ ដើម្បី​បង្វិល​នូវ​ទិសដៅ​នៃ​តំបន់​។ ចុច និង​អូស​ទៅ​កាន់​ទីតាំង​កណ្ដាល​នៃ​តំបន់​។

  • Transition

Transition control អាច​ឲ្យ​អ្នក​គ្រប់គ្រង​លើ​តំបន់​ ​Focus​ ​ខាងក្នុង​ទៅ​តំបន់​ ​Focus​ ​ខាងក្រៅ​។ អូស​ទៅ​ខាងស្ដាំ​ ​ដើម្បី​បង្កើន​នូវ​ចម្ងាយ​របស់​ Transition។ 

  • Blur Strength

អូស​ ​Control នេះ​ទៅ​ខាងស្ដាំ​ដើម្បី​បង្កើន​នូវ​កម្រិត​ព្រាល ដែល​កាត់​បន្ថយ​នូវ​ចំនួន​ភាព​លម្អិត​ក្នុង​តំបន់ ​Focus​ ​ខាងក្រៅ។

  • Brightness

អូស​ ​Control​ ​នេះ​ទៅ​ខាងស្ដាំ​ដើម្បី​បំភ្លឺ​រូបភាព និង​អូស​មក​ឆ្វេង​ដើម្បី​ទម្លាក់​ពន្លឺ​។

  • Contrast

ប្រើប្រាស់ Contrast control ដើម្បី​បង្កើន​នូវ​ភាព​ខុស​គ្នា​រវាង Object ភ្លឺ​បំផុត និង ងងឹត​បំផុត ក្នុង​រូបភាព​។ អូស​ទៅ​ខាងស្ដាំ​នឹង​បង្កើន Contrast ខណៈ​អូស​ទៅ​ឆ្វេង​បន្ថយ​វា​វិញ​។

  • Saturation

អូស​ទៅ​ខាងស្ដាំ​បង្កើន​នូវ Saturation ឬ Vibrancy នៃ​ពណ៌​ជា​ច្រើន​ពេញ​លើ​រូបភាព​។ អូស​មក​ខាងឆ្វេង​ដើម្បី​បន្ថយ​នូវ Saturation។ តម្លៃ -១០០ នឹង​ធ្វើ​ឲ្យ​រូបភាព​គ្មាន​ពណ៌​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ google   ប្រែសម្រួល ​៖ ប៊ុន ធឿន