របៀប​ថតរូប​បំណែក​បាក់បែក​ ​បាន​សាក​ហើយ​​ ​ពិត​ជា​ជាប់​ចិត្ត

  • 2017-09-25 07:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផលិត​រូបភាព​ដែល​បង្កប់​​ភាព​​ច្នៃប្រឌិត​ ​គឺ​ជា​អ្វី​ដែល​អ្នក​ថត​រូប​គួរ​តែ​មាន។ ដូច​នេះ​ ​Sabay​ ​ក៏​សូម​ណែនាំ​នូវ​វិធី​ថត​រូប​បំណែក​បាក់បែក​របស់​ ​លោក​ Mark Watson រស់​នៅ​ទីក្រុង​ Nottingham ប្រទេស​អង់គ្លេស​ដែល​មាន​ភាព​ទាក់ទាញ​ ​និង​មិន​សរសើរ​មិន​បាន។

  • Makezine high Speed photography Kit: ត្រូវ​មាន​ ​Flash និង Flash trigger ដែល​អាច​បើក​ដំណើរការ​ដោយ​ សំឡេង​ ឬ​ពន្លឺ​។

  • American DJ Snap Shot II Strobe light: វា​បំភ្លឺ​ Output ហើយ​ Flash មាន​រយៈពេល​ខ្លី​ ដែល​ល្អ​សម្រាប់​ចាប់​យក​រូបភាព​ Motion បាន​យ៉ាង​ច្បាស់​។

  • Raynox Dcr-250 Super Macro lens: សម្រាប់​ថតរូប​ភាព​ជិត​ទៅ​នឹង​ Subject ស្រដៀង​ទៅ​នឹង​ Macro lens ដែល​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​បន្តិច​។

ជំហាន​ទី១

ជ្រើសរើស​នូវ​ ​ផ្ទៃ​ខាងក្រោយ​ ​និង​ ​Platform​ ​ល្អ​មួយ​ដែល​មាន​លក្ខណៈ​ Contrast ទៅ​នឹង​ពណ៌​របស់​ខ្មៅ​ដៃ​។

ជំហាន​ទី២

សាកល្បង​នូវ​ Flash trigger ដោយ​ដាក់​ Flash នៅ​ជិត​ ហើយ​កំណត់​ឲ្យ​ Output ស្រអាប់​បំផុត​។ ជាមួយ​នឹង​ Flash trigger, microphone និង​ strobe ភ្ជាប់​ ហើយ​ធ្វើការ​ខ្ទាស់​បិទ​នូវ​ចុង​ខ្មៅដៃ​ដើម្បី​សាកល្បង​ Trigger។ ប្រសិនបើ​ Flash មិន​បើក​ដំណើរការ​នោះ​ទេ​ អ្នក​អាច​បង្កើន​នូវ​ Sensitivity របស់​ Mic រហូត​ដល់​វា​បើក​ដំណើរការ​។

ជំហាន​ទី៣

កំណត់​នូវ​ ​Flash delay។ Flash trigger អាច​ធ្វើការ​ពន្យារ​ពេល​រវាង​ខ្មៅដៃ​បែក​ពី​គ្នា​ ​និង​ដំណើរការ​ Flash ដែល​លោក​ Watson កំណត់​ប្រហែល​ជា​ ៩០ milliseconds។ ដើម្បី​ស្វែងរក​នូវ​តម្លៃ​សម្រាប់​អ្នក​ ​អ្នក​គួរ​ភ្ជាប់​កាមេរ៉ា​លើ​ Tripod ហើយ​កំណត់​នូវ​ Shutter speed ពីរ​វិនាទី​ក្នុង​ Manual exposure mode។ ធ្វើការ​ Focus ជា​មុន​លើ​ចំណុច​របស់​ Subject។ បិទ​នូវ​ពន្លឺ​ក្នុង​ Room ហើយ​ដំណើរការ​ដោយ​ពន្លឺ​ស្រអាប់​មក​ពី​ Room បន្ទាប់។ ចាប់​ផ្ដើម​ ​៩០ milliseconds រួច​ដំណើរការ​នូវ​ Shutter ហើយ​បំបែក​នូវ​ចុង​ខ្មៅដៃ​ដើម្បី​ Trigger នូវ​ Flash។ ប្រសិនបើ​រូបភាព​អ្នក​មិន​ចាប់​បាន​នូវ​កម្ទេចកំទី​នៃ​បំណែក​លើ​អាកាស​នោះ​ទេ​ អ្នក​អាច​កែប្រែ​ Flash delay រហូត​ដល់​អ្នក​ចាប់​យក​រូបភាព​នោះ​បាន​។

ជំហាន​ទី៤

ការ​កែប្រែ​បន្តិច​លើ​ Exposure។ កែប្រែ​លើ​ចម្ងាយ​របស់​ Flash (រក្សា​កម្រិត​ Power ទាប​) ដើម្បី​សម្រេច​បាន​នូវ​ Exposure ដ៏​ត្រឹមត្រូវ​ជាមួយ​នឹង​ Aperture ពាក់​កណ្ដាល​ Range ដូចជា​ f/11។ Wider aperture ផ្តល់​នូវ​ Depth of field តូច​ណាស់​។

ជំហាន​ចុងក្រោយ​

សំអាត​នូវ​ File របស់​អ្នក​ ដោយ​ក្នុង​កម្មវិធី​កាត់ត​រូបភាព​ ធ្វើការ​តម្រឹម​នូវ​លក្ខណៈ​ Vignette ណា​មួយ​ដែល​បង្កើត​ដោយ​ Macro lens រួច​ធ្វើការ​កែប្រែ​ Contrast, Sharpen (ភាព​ច្បាស់​) និង​ បន្ថែម​ពណ៌​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ popphoto   ប្រែសម្រួល ​៖ ប៊ុន ធឿន