មក​មើល​វីដេអូ​កំប្លែង​ Ellen DeGeneres ធ្វើ​ត្រាប់​តាម​វីដេអូ​ចម្រៀង Taylor Swift ថ្មី!

  • 2017-09-25 09:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ នៅ​ក្នុង​កម្មវិធី Ellen DeGeneres Show ពិធី​ការិនី​កម្មវិធី​នេះ​គឺ Ellen ផ្ទាល់​តែ​ម្ដង បាន​បង្ហាញ​វីដេអូ​មួយ​ដែល​នាង​​បញ្ជាក់​ថា​តាម​ពិត​នាង​ត្រូវ​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង "Look What You Made Me Do” របស់​ Taylor Swift។

Ellen DeGeneres

នៅ​ក្នុង​វីដេអូ​នោះ​នាង​បាន​និយាយ​ថា តាម​ការ​ពិត​វីដេអូ​ចម្រៀង​ Taylor Swift បញ្ចេញ​នោះ​គឺ​មិន​មែន​ជា​វីដេអូ​ដើម​ទេ។ នាង​បន្ត​ទៀត​ថា​ នាង​ជា​សមាជិក​នៃ​ក្រុម​មិត្តភ័ក្ដិ​ "Squad” របស់ Tayor Swift ដូច្នេះ​នាង​គួរ​តែ​មាន​វត្តមាន​នៅ​ទី​នេះ បន្ទាប់​មក​ក៏​បង្ហាញ​វីដេអូ​ចម្រៀង​នោះតែ​ម្ដង៕

ចង់​ដឹង​ថា​វីដេអូ​ចម្រៀង Original Version នោះ​ល្អ​សើច​ប៉ុណ្ណា​មក​ទស្សនា​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី