តើ Kimberley បកស្រាយយ៉ាងណាពីជម្លោះ​នេះ បើ​ម្ខាង​សង្សារ ម្ខាង​មិត្ត​ជិត​ស្និទ្ធ?

  • 2017-09-25 10:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ព័ត៌មាន​ទាក់ទង​នឹង​រឿងរ៉ាវ​ Mark និង​ Mint ហាក់​ដូចជា​លេចឮ​ជា​ហូរហែ​ មិន​ឈប់ឈរ​សោះ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ផ្ដោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ចង់​ដឹង​ពី​បន្ថែម​ តើ​នឹង​មាន​អ្វី​កើតឡើង​ជាបន្ត​ទៀត។ ចុះ​ចំណែក​ Kimberley វិញ​ តើ​មាន​ប្រតិកម្ម​យ៉ាង​ណា​ ពាក់ព័ន្ធ​នឹង​ សង្សារ​បណ្ដូល​ចិត្ត​ និង​មិត្ត​ល្អ​របស់​នាង?

Mark និង​ Kim
Kim និង​ Mint

ជាក់ស្ដែង​ តារា​ស្រី​កូនកាត់​រូប​នេះ​ បាន​ថ្លែង​ថា​ នាង​ពិត​ជា​មាន​អារម្មណ៍​រីករាយ​ណាស់​ ពេល​ដែល​បាន​ចូលរួម​កម្មវិធី​ជប់លៀង​របស់​ មិត្ត​ជិតស្និទ្ធ​ Margie Rasri។ តារា​ស្រី​រូប​នេះ​និយាយ​ទៀត​ថា​​ មិន​មែន​តែ​ជាមួយ​ Mint Chalida ទេ​ដែល​នាង​​ថត​បែប​ស្និទ្ធស្នាល​នោះ​ ពោល​គឺ​ជាមួយ​ស្រីៗ​ផ្សេង​ទៀតដែល​ចូលរួម​កម្មវិធី​នោះ​ ក៏​នាង​ធ្វើ​ស្ទីល​នេះ​ជាមួយ​ដែរ រហូត​ដល់​ថ្នាក់​មាន​អារម្មណ៍​ថា​ ខ្លួន​ឯង​ដូច​ស្រី​ស្រឡាញ់​ភេទ​ដូចគ្នា (Lesbian) ទៅ​ហើយ។

ងាក​ទៅ​និយាយ​ពី​ជម្លោះ​ដែល​កើត​ឡើង​កាល​ពី​អតីតកាល​ វា​បាន​កន្លង​ហួស​ទៅ​ហើយ ហើយ​នាង​ក៏​គ្មាន​អារម្មណ៍​ទៅ​គិត​រឿង​នោះ​ទៀត​ដែរ។ ក្នុង​ពិធី​ជប់លៀង​នោះ​ដែរ​ Kimberley ក៏​មិន​បាន​រម្លឹក​ព័ត៌មាន​អ្វី​ថ្មី​ចុង​ក្រោយ​របស់​ Mint ដែរ។

ទោះ​ជា​មិន​និយាយ​អ្វី​វែង​ឆ្ងាយ​ ប៉ុន្តែ​ទាក់ទង​បញ្ហា​ជម្លោះ​គូស្នេហ៍​ និង​មិត្ត​ភក្តិ​ Kim ​គ្រាន់​តែ​បង្ហាញ​ថា​ ខ្លួន​សុំ​មិន​លូកដៃ​នឹង​រឿង​នេះ​ទេ​ ព្រោះ​បញ្ហា​នេះ​ជា​រឿង​បុគ្គល​ពួកគេ​ទាំង​ ២​ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹង​នាង​ដែរ៕

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី