អុញ​នុះ​! បទ​ចម្រៀង​ Taylor Swift ធ្លាក់​ពី​តំណែង​លេខ​១​បាត់​ ដោយ​សារ​ចាញ់​តារា​រូប​នេះ​!

  • 2017-09-26 03:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចង្វាក់​ហ៊ីប​ហប​មួយ​រូប​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ ខណៈ​ពេល​​​ដណ្ដើម​បាន​តំណែង​លេខ​១​ពី​កំពូល​តារា​ចម្រៀង​ Taylor Swift។

មិន​ត្រឹម​តែ​ដណ្ដើម​តំណែង​លេខ​១​ បាន​ពី​បទ "Look What You Made Me Do” ប៉ុណ្ណោះ​ទេ តារា​ចម្រៀង​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​ក្លាយ​ជា​តារា​រ៉េប​ស្រី​ទី​១​ដែល​មាន​លទ្ធភាព​ ជាប់​លេខ​១​ក្នុង​កំពូល​តារាង​ Billboard Hot 100 ដោយ​មិន​មាន​ត្រូវ​ការ​អ្នក​ណា​ច្រៀង​ជា​មួយ​ក្នុង​បទ​ចម្រៀង​នាង ក្នុង​រយៈ​ពេល​ជាង​២​ទសវត្ស​ចំពោះ​បទ "Bodak Yellow”។

អ្វី​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​នាង​ជា​តារា​រ៉េប​ស្រី​ទី​ ៥ ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ Billboard តាំង​ពី​ប្រវត្តិសាស្ត្រ​បង្កើត​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​នេះ​ឡើង​។ ប៉ុន្ដែ​លក្ខណៈ​ពិសេស​នោះ​គឺ​នាង​មាន​លទ្ធភាព​ជាប់​លេខ​១​ដោយ​មិន​ត្រូវ​ការ​ ការ​ចូល​រួម​ច្រៀង (Collaboration) ពី​តារា​ផ្សេង​ទៀត។

ចំពោះ​តារា​មុន​ៗ​ មាន​ដូច​ជា Lil' Kim ជាប់​លេខ​១​បទ "Lady Marmalade” ដែល​ច្រៀង​ជាមួយ Christina Aguilera, Mya និង Pink កាល​ពី​ឆ្នាំ ២០០១។ Shawnna ច្រៀង​ជាមួយ Ludacris បទ "Stand Up” កាល​ពី​ឆ្នាំ​ ២០០៣ និង Iggy Azalea ក៏​មាន​បទ​លេខ​ ១ "Fancy” ច្រៀង​ជាមួយ Charli XCX ជាដើម៕

បទ​ចម្រៀង "Bodack Yellow"

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី