PeyPey Dy បកស្រាយលម្អិតជុំវិញនារីម្នាក់ថតរូបផ្អែមល្ហែមជាមួយខ្លួន
- 2017-09-26 08:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PeyPey Dy បកស្រាយលម្អិតជុំវិញនារីម្នាក់ថតរូបផ្អែមល្ហែមជាមួយខ្លួន
ចន្លោះមិនឃើញ
រូបថតផ្អែមល្ហែមប៉ុន្មានសន្លឹក PeyPey Dy និងនារីម្នាក់កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ជុំវិញទំនាក់ទំនងពួកគេទាំងពីរនាក់។
ជុំវិញទំនាក់ទំនង និងរូបថតផ្អែមជាមួយនារីខាងលើនេះ PeyPey Dy បានប្រាប់ Sabay ថា អ្វីដែលខ្លួននិយាយនិងបង្ហោះនៅលើហ្វេសប៊ុកជាការពិតទាំងអស់ ព្រោះអំឡុងពេលនេះលោកកំពុងតែមើលចិត្តថ្លើមគ្នាទៅវិញទៅមក មុនឈានចូលដល់ថ្ងៃរៀបការ។ លោកថា ខ្លួនបានស្គាល់នារីដែលថតរូបជាមួយគ្នាហ្នឹងជាង២ឆ្នាំមកហើយ ទើបលោកសម្រេចចិត្តបង្ហាញឲ្យមហាជនដឹងជាសាធារណៈ។
តារាហ្វេសប៊ុក និងជាតារាសម្ដែងរូបនេះបន្ថែមថា៖ " ដល់ពេលហើយបង ខ្ញុំមិនគួរលាក់បាំងទៀតទេ ហើយខ្ញុំអរគុណគាត់(នារីកំពុងមើលចិត្តថ្លើមគ្នា)ដែលចូលមកក្នុងជីវិតខ្ញុំ ហើយគាត់ហ៊ានទទួលយកអ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំ ហើយអ្វីដែលខ្ញុំអរគុណគាត់ខ្លាំងបំផុត គាត់មិនប្រកាន់អតីតកាលរបស់ខ្ញុំតែម្ដងបង"។
គួរបញ្ជាក់ថានារីដែល PeyPey Dy កំពុងតែមើលចិត្តថ្លើមគ្នាមានឈ្មោះ ដា ជាកូនអ្នកភ្នំពេញ ធ្វើការផ្នែកគណនេយ្យ នៅក្នុងក្រុមហ៊ុនឯកជនមួយ៕