​តារា​សម្ដែង Meghan Markle និង​ព្រះ​អង្គ​ម្ចាស់​ Harry បង្ហាញ​ខ្លួន​​ជា​គូ​ស្នេហ៍​លើក​ដំបូង

  • 2017-09-26 08:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ពី​ក្នុង​រឿង​ភាគ​ដ៏​ល្បី "Suits” គឺ​ Meghan Markle ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​នឹង​សង្សារ​ខ្លួន​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស​សម្បូរ​ស្នេហ៍​ Prince Harry ដែល​នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​អ្នក​ទាំង​ពីរ​បង្ហាញ​ភាព​ជិតស្និទ្ធ​ដោយ​កាន់​ដៃ​គ្នា​ដ៏​ស្អិត​ល្មួត​។

តារា​សម្ដែង Meghan Markle

គូ​ស្នេហ៍​មួយ​គូ​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​មក​ចូល​រួម​កម្មវិធី​ Invictus Games នៅ​ទី​ក្រុង Toronto ប្រទេស​កាណាដា។ នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ដែល​ពួក​គេ​មិន​ញញើត​នឹង​បង្ហាញ​ អ្នក​ដទៃ​ថា​ពួក​គេ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។

រូប​ថត​ដែល​ត្រូវ​គេ​ប្រមាញ់​បាន​

អ្នក​ទាំង​ពីរ​ធ្លាប់​លេច​ឮ​ថា​ទាក់​ទង​គ្នា​តាំង​តែ​ពី​រដូវ​ក្ដៅ​មក​ម្ល៉េះ​បន្ទាប់​ពី​គេ​បាន​ឃើញ​ អ្នក​ទាំង​ពីរ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។

ខណៈ​ពេល​នេះ​ Meghan​ កំពុង​តែ​បន្ត​ថត​រឿង​ភាគ "Suits” នៅ​ទី​ក្រុង​ Toronto ដូច្នេះ​ហើយ​ទើប​ Prince Harry មក​ចូល​រួម​ជាមួយ​នាង​នៅ​ទី​នេះ៕

វីដេអូ​បង្ហាញ​ពី​វត្តមាន​អ្នក​ទាំង​ពីរ​ចូលរួម​កម្មវិធី​នោះ៖

អាន​អត្ថបទ៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី