Kylie Jenner គ្រោងរៀបការជាមួយសង្សារ Travis Scott ក្រោយសម្រាលកូនហើយ?
- 2017-09-26 04:35:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kylie Jenner គ្រោងរៀបការជាមួយសង្សារ Travis Scott ក្រោយសម្រាលកូនហើយ?
ចន្លោះមិនឃើញ
បើតាមការរាយការណ៍មួយមកកាន់សារព័ត៌មាន HollywoodLife បានឲ្យដឹងថាខណៈពេល Kylie Jenner កំពុងមានផ្ទៃពោះនេះ នាងបានគិតពីគម្រោងរៀបការរួចទៅហើយ។
Kylie Jenner វ័យ ២០ឆ្នាំនិងសង្សារ Travis Scott វ័យ ២៥ឆ្នាំត្រូវបានគេចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីព័ត៌មាន Kylie Jenner មានផ្ទៃពោះបានលេចឡើង។
Kylie ចង់បានពិធីរៀបការដ៏អធិកអធមមួយ ក្នុងរយៈពេលមួយមិនយូរប៉ុន្មានបន្ទាប់ពីនាងស្រកទម្ងន់ពីការមានផ្ទៃពោះ។ នេះបើតាមព័ត៌មានពីប្រភពមួយមកកាន់ HollywoodLife។ ប្រភពនេះបានបន្តទៀតថា នាងចង់ឲ្យកូនរបស់នាងមានឪពុកត្រឹមត្រូវ និងមិនចង់ឲ្យទំនាក់ទំនងស្នេហានេះបែកបាក់។ នេះដោយសារតែនាងបានឃើញពីការបែកបាក់របស់នាងជាមួយនឹងសង្សារចាស់ៗ ក៏ដូចជារឿងរ៉ាវមិនល្អកើតឡើងនៅក្នុងគ្រួសារនាងជាដើម ដូច្នេះហើយនាងចង់រៀបការជាមួយ Travis Scott ឲ្យបានលឿនបំផុតតាមដែរនាងធ្វើបាន៕
អានអត្ថបទ៖
ក្ដៅៗ Kylie Jenner មិនទាន់មានប្ដី តែមានផ្ទៃពោះនៅអាយុក្មេងល្ហក់
អតីតមិត្តប្រុសរបស់ Kylie Jenner ថា នាងកំពុងពរពោះកូនរបស់ខ្លួន
តារាម៉ូដែលជាប់ឈ្មោះ ស្រីស្អាតបំផុតលើលោក បង្ហាញខ្លួនក្នុងកម្មវិធី London Fashion Week