តារាម៉ូដែលជាប់ឈ្មោះ "ស្រីស្អាតបំផុតលើលោក" បង្ហាញខ្លួនក្នុងកម្មវិធី London Fashion Week
- 2017-09-22 08:23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែលជាប់ឈ្មោះ "ស្រីស្អាតបំផុតលើលោក" បង្ហាញខ្លួនក្នុងកម្មវិធី London Fashion Week
ចន្លោះមិនឃើញ
តារាម៉ូដែលសញ្ជាតិបារាំង Thylane Blodeau ដែលធ្លាប់ជាប់ឈ្មោះជា "ស្រីស្អាតបំផុតលើលោក" បានចាប់ផ្ដើមចូលរួមកម្មវិធី Fashion Week ជាញឹកញាប់ បញ្ជាក់ថាការងារម៉ូដែលរបស់នាងពិតជាកាក់កបមិនធម្មតា។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ តារាម៉ូដែលវ័យ ១៦ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងកម្មវិធី London Fashion Week (LFW) ដែលព្រមទាំងមានឱកាសអង្គុយនៅកៅអីកិត្តិយសទៀតផង។ កម្មវិធីនេះរៀបចំដោយលោក Tommy Hiliger ដែលបង្ហាញពីឈុតសំលៀកបំពាក់រដូវផ្ការីក។ កម្មវិធីនេះក៏មានសហការជាមួយដៃគូរផលិតសំលៀកបំពាក់ តារាម៉ូដែល Gigi Hadid ផងដែរ។
Thylane ចូលរួមកម្មវិធីនេះដោយស្លៀកពាក់ឈុតក្រហម ហើយចូលរួមអង្គុយទស្សនាជាមួយ Gigi Hadid ខណៈពេលដែលប្អូនស្រី Bella Hadid , តារាមូដែល Hailey Baldwin និង Jourdan Dunn ដើរបង្ហាញម៉ូតនៅលើ Runway។ ទោះបីជានាងទើបតែចូលប្រឡូកក្នុងវិស័យ Fashion និងបង្ហាញម៉ូតនេះក៏ពិតមែន តែនាងបានក្លាយជាតារាល្បីឈ្មោះតាំងពីវ័យក្មេងមកម្ល៉េះ។ កាលពីនាងមានអាយុ១០ឆ្នាំ នាងបានក្លាយជាតារាបង្ហាញមុខនៅលើក្របទស្សនាវដ្ដីដ៏ល្បីឈ្មោះ "Vogue” ប្រចាំទីក្រុងប៉ារីសរួចទៅហើយ។
ដោយធ្លាប់ជាប់ឈ្មោះជា ស្រីដែលស្អាតជាងគេក្នុងលោកនាងបានចុះកុងត្រាជាមួយក្រុមហ៊ុន IMG ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយថ្មីៗនេះ៕
អានអត្ថបទ៖
កប់ Emma Roberts និង Selena Gomez បង្អួតម៉ូតសំលៀកបំពាក់គ្នានៅកម្មវិធី Coach NYFW
មកមើលម៉ូដសម្លៀកបំពាក់ស្អាតៗ របស់តារាល្បីៗចូលរួមកម្មវិធី New York Fashion Week
ឃើញសាមញ្ញៗអ៊ីចឹងទេ តែតម្លៃសម្លៀកបំពាក់មួយឈុតរបស់តារាល្បីៗទាំងនេះមិនធម្មតា