រក​ឯ​ណា​បាន! មើល​កុន​ល្បីៗ​៧​រឿង​ក្នុង​តម្លៃ​ពិសេស​ហើយ អាច​ជួយ​សង្គម​បាន​ទៀត

  • 2017-09-26 08:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ រោង​ភាព​យន្ត​ Major Cineplex by Cellcard បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​​​ ស្ដីពី​កម្មវិធី​សប្បុរស​​មួយ​ដែល​​នឹង​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ​។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា "Major Charity Film Festival" ដែល​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៥​ថ្ងៃ​ ពោល​គឺ​ ចាប់​ពី​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា​​ រហូត​ដល់​ថ្ងៃ​ទី១ខែ​ តុលា ឆ្នាំ​២០១៧ ក្នុង​គោល​បំណង​រំលឹក​ស្នាដៃ​ភាពយន្ត​ខ្មែរ​ល្បីៗ និង​ចូល​រួម​ជួយ​ដល់​កុមារ​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​។

អ្វី​ដែល​ពិសេស​នោះ​គឺ សំបុត្រ​ចូល​រួម​​ទស្សនា​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹម​តែ ៨០០០រៀល​ប៉ុណ្ណោះ​ ហើយ​ថវិកា​ទាំង​អស់​ នឹង​ត្រូវ​បរិច្ចាគ​ទៅ​ ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​ស្នាម​​ញញឹម​នៃ​កុមារ​ហៅ​កាត់​ PSE។

លោក​ សៅ សុខនី អ្នក​គ្រប់​គ្រង​រោង​ភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ជ្រើស​រើស​យក​ស្ថាប័ន​ទាំង​២​នេះ​ដើម្បី​បរិច្ចាគ​ គឺ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ដល់​វិស័យ​អប់រំ និង​សុខាភិបាល។

ភាពយន្ត​ល្បីៗ​ដែល​ត្រៀម​បញ្ចាំង​ក្នុង​ "មហោស្រព​ភាព​យន្ត​ដើម្បី​សប្បុរស​ធម៌​" លើក​ទី១​នេះ ​មាន​ដូច​ជា "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" “ស្រកា​មាស" “ប៉ុប​ពី​ទៅ​ហូលីវ៉ូដ" វីដេអូ​ឯកសារ​រឿង​ "វាល​ពិឃាដ​ វេជ្ជបណ្ឌិត ហ៊ាំង ង៉ោ" “សិស្ស​ប្អូន​សំណព្វ​ចិត្ត" “សតិ​ជាប់​ទ្រុង" និង​ "ព្រះ​ធិន​វង្ស​នាង​ពៅ"។ ​​​​​​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី