មិន​នឹក​ស្មាន​ យូ ឌីស្កូ ​ឈឺ​ធ្ងន់​ដល់​ថ្នាក់​នេះ​សោះ

  • 2017-09-26 08:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​តារា​សម្ដែង​ យូ ឌីស្កូ កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​​ជា​ទម្ងន់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រះ​កេតុ​មាលា​ ដោយ​​មាន​សភាព​ស្លេក​ស្លាំង​ ព្រោះ​មាន​ជំងឺ​ច្រើន​ប្រភេទ​​គំពុង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​រូប​លោក​។

ទាក់​ទង​អាការៈ​ជំងឺ​ យូ ឌីស្កូ នេះ​ដែរ​បើ​តាម​ម្ដាយ​លោក​បាន​ប្រាប់ Sabay ថា ​លោក​គ្រូ​ពេទ្យ​​បាន​ប្រាប់​អ្នក​ស្រី​ថា ពេល​នេះ​កូន​អ្នក​ស្រី​ខូច​តម្រង់​នោម ខូច​ក្រលៀន​ និង​ត្រូវ​ប្ដូរ​ឈាម​ជា​បន្ទាន់​​(​លាង​ឈាម​) ។ អ្នក​ម្ដាយ​តារា​សម្ដែង​ខាង​លើ​បន្ត​ថា​​ កន្លង​មក​​កូន​អ្នក​ស្រី​មិន​ដែល​ធ្លាក់​ខ្លួន​ ឈឺ​ធ្ងន់ធ្ងរ​បែប​ហ្នឹង​ទេ​នេះ​គឺ​ជា​លើក​ទី​១​​។

ក្រៅ​ពី​មាន​ជំងឺ​ដែល​រៀប​រាប់​ខាង​លើ​នេះ​ហើយ យូ ឌីស្កូ មិន​ដឹង​ថា​មាន​ជំងឺ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​ ព្រោះ​ពេល​នេះ​​លោក​គ្រូ​ពេទ្យ​កំពុង​តែ​ឆ្លុះ​អេកូ​​ ដើម្បី​តាម​ដាន​ជំងឺ​បន្ថែម​ទៀត​៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី