៧ចំណុចបង្ហាញថាក្លាយជាតារាល្បី K-Pop ដូចសន្សំគ្រោះថ្នាក់ដល់ជីវិត
- 2017-09-26 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុចបង្ហាញថាក្លាយជាតារាល្បី K-Pop ដូចសន្សំគ្រោះថ្នាក់ដល់ជីវិត
ចន្លោះមិនឃើញ
ក្លាយខ្លួនជាតារា K-Pop ពិតជាមិនងាយស្រួលនោះឡើយ ទាំងសមត្ថភាព និងឱកាស។ បានក្លាយជាតារាម្នាក់ មានន័យថា អ្នកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខនឹងគ្រោះថ្នាក់រាប់រយបញ្ហាក្នុងពិភពសិល្បៈ។
១. មានការគំរាមកំហែងដល់ជីវិត ពីអ្នកគាំទ្រមួយចំនួន
នេះជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុត នៅពេលដែលអ្នកគាំទ្រមានចរិតមិនល្អ គំរាមកំហែងឈានដល់ ចង់សម្លាប់។ ជាក់ស្ដែងដូច តារាចម្រៀង Mina សមាជិកក្នុងក្រុម TWICE ត្រូវអ្នកគាំទ្រគំរាមហ៊ានសម្លាប់ ប្រសិននាងមិនបែកពីមិត្តប្រុស ប៉ុន្តែជាសំណាង ព្រោះធាតុពិតនាងមិនមានមិត្តប្រុសឡើយ។
២. អ្នកគាំទ្រតាមអ្នកស្អិតដូចតុកកែ
ជាឧទាហរណ៍ស្រាប់ដូច សមាជិកក្រុមចម្រៀង EXO ត្រូវបានអ្នកគាំទ្រតាមគ្រប់ជំហាន។ មានម្ដងនោះអ្នកគាំទ្រទាំងនោះតាមឈ្លបមើលដល់សណ្ឋាគារទៀត សូម្បី EXO ចូលដល់បន្ទប់ទឹកក៏ដោយ។
៣. អាចត្រូវអ្នកគាំទ្រចាប់ពង្រត់
នេះក៏ជារឿងរន្ធត់មួយដែរ ដែលតារាៗមានការភ័យខ្លាច។ តួយ៉ាងដូច តារាចម្រៀង Tae Yeon ប៊ិះនឹងត្រូវអ្នកគាំទ្ររោគចិត្តម្នាក់ចាប់ទៅបាត់ទៅហើយ ខណៈនាងកំពុងសម្ដែងជាមួយសមាជិកក្នុងក្រុមផ្សេងទៀតលើឆាក។
៤. ត្រូវអ្នកគាំទ្រខ្លះ ខ្វាចមុខ ពេលឃើញអ្នកដើរកាត់មុខពួកគេ
នេះជារឿងមិនអាចបំភ្លេចបាន ហើយបានកើតឡើងចំពោះសមាជិក BTOB ដោយមុខរបស់ Sungjae និងដៃរបស់ Peniel ត្រូវអ្នកគាំទ្រខ្វាចមួយទំហឹង។
៥. ត្រូវអ្នកគាំទ្រគ្រវែងរបស់រឹង ចំមុខ
ប្រិយមិត្តខ្លះប្រហែលជានៅចាំមិនទាន់ភ្លេចទេ គឺអំឡុងពេលប្រគំតន្ត្រី អ្នកគាំទ្រម្នាក់បានគ្រវែងទូរសព្ទឲ្យ Chorong (មេក្រុម Apink) ថត Selfie តែពេលនោះទូរសព្ទសឹងតែបោកចំក្បាលនាងទៅហើយ។
៦. ក្នុងនាមជាតារា អ្នកត្រូវអត់ទ្រាំនឹងពាក្យរិះគន់សាហាវៗរបស់មហាជន
ដូចតារាចម្រៀង IU ជាដើម នាងបានប្រឈមមុខចំពោះពាក្យរិះគន់គ្រោតគ្រាតបំផុត និងបញ្ហាពាក្យចចាមអារាមអស់រយៈពេលជាច្រើនឆ្នាំ។ វាជារឿងពិបាកទទួលយកបាន រហូតនាងបានចាត់ការតាមផ្លូវច្បាប់ទាក់ទងនឹងរឿងរ៉ាវទាំងនេះ។
៧. អ្នកគាំទ្រស្រាប់តែរត់មកលើឆាក
Wtf???????? pic.twitter.com/LaAKMtNRbi
— 지수✨ (@jisoo_35) June 10, 2017
ត្រង់ចំណុចនេះ ក៏ជាបញ្ហាធ្ងន់ធ្ងរដែរ ហើយចំពោះតារាចម្រៀង G-Dragon ក៏បានជួបដែរ គឺកើតឡើងអំឡុងពេលលោកសម្ដែងក្នុងការប្រគំតន្ត្រី។ អ្នកគាំទ្រម្នាក់នោះស្រាប់តែឡើងមកលើឆាក យ៉ាងតក់ក្រហល់ ហើយបានចាប់ឱបលោកទៀតផង។ ឃើញហើយគួរឲ្យអាម៉ាស់ណាស់៕
ចុចអាន៖ ព័ត៌មានផ្សេងទៀតពីតារាកូរ៉េ