ប្រពន្ធ Pochettino ប្រចណ្ឌ​ ពេល​ឃើញ​ប្ដី​ស្រឡាញ់ Kane ពេក

  • 2017-09-27 03:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino អ្នក​ចាត់​ការ​របស់ Spurs បាន​និយាយ​ការ​ពិតថា ប្រពន្ធ​លោក​​ធ្លាប់​ប្រចណ្ឌ​អំពី​ក្ដី​ស្រឡាញ់​របស់​លោក​លើ​ខ្សែ​ប្រយុទ្ធ  Harry Kane។

Kane បាន​បំពេញ​តួនាទី​យ៉ាង​ល្អ ​កាល​ពី​យប់​មិញ ជួយ Spurs បំបាក់  APOEL ៣-០ នៅ  Champions League។ គិត​ក្នុង​រដូវ​កាល​​នេះ ​កីឡាករ​​អង់គ្លេស​ខាង​លើ​រក​បាន​៩​គ្រាប់​ហើយ ឯ Pochettino ក៏​ធ្លាប់​និយាយ​ដែល​ថា លោក​ពិត​​ជា​ស្រឡាញ់​ខ្សែ​ប្រយុទ្ធ​នេះ​ខ្លាំង​ បន្ទាប់​ពី​​​ក្រុម​លោក​ឈ្នះ West Ham  កាល​ពី​សប្ដាហ៍​មុន។

​​​អ្នក​ចាត់​ការ​អេស្ប៉ាញ ​ក៏​បាន​ថ្លែង​ដែរ​ថា Kane ស័ក្ដិសម​​ប្រៀបធៀប​ជាមួយ Cristiano Ronaldo និង Lionel Messi។ "ខ្ញុំ​គិត​ថា ពួក​គេ​​ជា​កីឡាករ​​ខ្លាំង​មាន​លក្ខណ​​បែប​ផ្សេង​គ្នា។ សម្រាប់​ខ្ញុំ Kane ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់។ Ronaldo ជា​កីឡាករ​ប្រភេទ​ផ្សេង Messi ជា​កីឡាករ​ប្រភេទ​ផ្សេង។

​ Pochettino បន្ត​ថា៖ "គ្មាន​អ្វី​អាច​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​ខ្ញុំ​លើ Harry Kane ទេ ព្រោះ​គេ​រក​បាន​៣​គ្រាប់ សម្រាប់​ខ្ញុំ​គេ​ជា​​​កីឡាករ​ល្អ​ម្នាក់​ដូច​ដែល​ខ្ញុំ​បាន​ប្រាប់។ និយាយ​ពី​ក្ដី​ស្រឡាញ់ ពេល​នេះ​​ប្រពន្ធ​​ខ្ញុំ​ប្រចណ្ឌ​ខ្លាំង​ណាស់ ហើយ​ប្រពន្ធ Kane ក៏​ប្រចណ្ឌ​ដូច​គ្នា"៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ