ឆ្ងល់​អត់​! ពន្លឺ​ព្រះអាទិត្យ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​មក​ដល់​ផែនដី​?

  • 2017-09-27 03:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នេះ​ជា​ចម្ងល់គ្រប់គ្នាចង់​​ដឹង។​ ចម្លើយ​ខ្លី​គឺ​វា​​ចំណាយ​ពេល​ ៨​ នាទី​ និង​២០​វិនាទី​ ដើម្បី​​​​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជះ​ពន្លឺ​មក​ដល់​ភព​​ផែនដី​។

ផែនដី​ស្ថិត​នៅ​ចម្ងាយ​​ប្រហែល​ ១៥០ ​លាន​គ.ម ពី​ព្រះអាទិត្យ។ ហើយ​ពន្លឺ​​ព្រះ​អាទិត្យ​អាច​បម្លាស់​ទី​ ៣០០ ០០០ គីឡូម៉ែត្រក្នុង​មួយ​វិនាទី។ ការ​គណនាយ៉ាង​សមញ្ញ​បើយក​ចម្ងាយ​សរុប​ចែកនឹង​រយៈពេលការ​បម្លាស់​ទី​ នឹង​ទទួលបាន​ 500 វិនាទីឬ 8 នាទីនិង 20 វិនាទី ដើម្បី​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ជះ​មក​ដល់​ភព​ផែនដី។

ពន្លឺ​ព្រះអាទិត្យ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​។ ព្រះអាទិត្យគឺ​ជា​ដុំ​បាល់​យក្ស​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចំ​កណ្តាល​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ហើយ​ពន្លឺ​របស់​វា​ដើរ​តួនាទី​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ភាវៈរស់​លើ​ផែនដី​រួមទាំង​មនុស្ស​ផងដែរ​។

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ