តារាស្រីចិន​ ៧​នាក់ ជោគជ័យ​ខ្លាំង​ក្រោយ​សម្ដែង​​ក្នុង​​រឿង​​បុរាណ​​ទាំង​នេះ!

  • 2017-09-27 05:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​និយម​ទស្សនា​ភាពយន្ត​ចិន​បែប​បុរាណ​ ពិត​ជា​នៅ​ចាំ​មិន​ភ្លេច​នូវ​ទស្សនីយភាព​ប្លែកៗ​ក្នុង​ផ្ទៃ​រឿង​នីមួយៗ។ ជាក់ស្ដែង​បើ​និយាយ​ពី​តួ​សម្ដែង​វិញ​ ​ក្រោយ​បង្ហាញ​វត្តមាន​ក្នុង​រឿង​បុរាណ​ល្បីៗ​ទាំង​នោះ​ ពួកគេ​ក៏​ទទួល​បាន​ការ​កោតសរសើរ​មិន​តិច​ដែរ​ ជាពិសេស​ត្រូវ​មហាជន​ជា​ច្រើន​ស្គាល់​ និង​មាន​ភាព​ល្បីល្បាញ​ទល់​សព្វ​ថ្ងៃ។

១. តារា​សម្ដែង​ Zhao Wei ល្បី​ក្នុង​រឿង​ "ព្រះនាងយ៉េយ៉េ”

រឿង​ភាគ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ភ្លូកទឹក​ភ្លូកដី​ ជុំវិញ​ទ្វីបអាស៊ី​ មាន​ចំណង​ជើង​ថា «ព្រះនាងយ៉េយ៉េ» បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៧។ តួ​សម្ដែង​ទាំង​អស់​ដែល​ ដើរ​តួ​ក្នុង​រឿង​ ត្រូវ​ទស្សនិកជន​ស្គាល់​ច្បាស់​ស្ទើរ​គ្រប់​គ្នា​ ជាពិសេស​ Zhao Wei។

នេះ​ក៏​ដោយសារ​ទេពកោសល្យ​សម្ដែង​ខ្ពស់​កម្រ​រក​បាន​របស់​តួ​ស្រី​ ត្រចៀកកាំ​នេះ​ទើប​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​អត់ទ្រាំ​មិន​សរសើរ​មិន​បាន រហូត​លាន់​មាត់​ថា​ ប្រសិន​មិន​មែន​ Zhao Wei ដើរ​តួ​ក្នុង​រឿង​នេះ​ទេ​ រឿង​ «ព្រះនាង​យ៉េយ៉េ» ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ។ ទោះ​បី​ក្រោយ​មក​ទៀត​ រឿង​នេះ​ ត្រូវ​លើក​យក​មក​ផលិត​ជា​ថ្មី​ ប៉ុន្តែ​នៅតែ​មិន​អាច​យក​ឈ្នះ​ រឿង​ដើម​ដដែល។

២. តារា​សម្ដែង​ Ruby Lin ល្បី​ក្នុង​រឿង​ «Three Kingdoms»

ក្នុង​រឿង​នេះ​ Ruby ដើរ​តួ​ជា​កូន​ស្រី​របស់​ព្រះអង្គ​ម្ចាស់​ Sun Jian និង​ជា​ប្អូន​ស្រី​របស់​ Sun Ce និង​ Sun Quan ដែរ។ រឿង​ «Three Kingdoms» មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​កាល​ពី​ក្នុង​ឆ្នាំ​ ២០១០ ហើយ​តាម​រយៈ​រឿង​នេះ​ដែរ​ ក៏​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​ Ruby កើន​ឡើង​ជា​លំដាប់។

៣. តារា​សម្ដែង​ Yang Mi ល្បី​ក្នុង​រឿង​ «Wang Zhao Jun»

ជា​ការ​ពិត​មាន​តួ​ស្រី​ជា​ច្រើន​ បាន​ដើរតួ​ជា​ «Wang Zhao Jun» ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ មាន​តែ​ Yang Mi ទេ​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ។

ទាំង​សម្រស់​ និង​សមត្ថភាព​សម្ដែង​ គឺ​អាច​និយាយ​បាន​ថា​ នាង​ជា​តួ​ស្រី​ដែល​សក្ដិសម​ឥត​ខ្ចោះ​ ដែល​ដើរ​តួ​ជា​ព្រះនាង​ «Wang Zhao Jun» នេះ។

៤. តារា​សម្ដែង​ Zhou Xun និង Zheng Shuang ល្បី​ក្នុង​រឿង​ «Secret History of Princess Tai Ping»

តារា​សម្ដែង​ Zhou Xun

តាម​រយៈ​រឿង​នេះ​ បាន​ធ្វើ​ឲ្យ​តារា​ស្រី​ ២​រូប​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ ក្រោយ​ដើរ​ជា​តួ "ព្រះនាង​ Tai Ping” កាល​ពី​ឆ្នាំ​ ១៩៩៨។

តារា​សម្ដែង​ Zheng Shuang

រហូត​ដល់​ឆ្នាំ​ ២០១២​ ផលិតករ​បាន​ ថត​ម្ដង​ទៀត​ ដោយ​ជ្រើស​យក​ តារា​សម្ដែង​ Zheng Shuang ដើរ​តួ​ឯក​ស្រី​ ហើយ​ការ​គាំទ្រ​ក៏​ស្ទុះ​ឡើង​ជា​ថ្មី​ដែរ។

៥. តារា​សម្ដែង​ Chen Hao ល្បី​ក្នុង​រឿង​ «Three Kingdoms»

ក្នុង​រឿង​នេះ​ Chen Hao សម្ដែង​ជា​តួ​ រាជិនី​សម្រស់​ Diaochan។ ថ្វី​ត្បិត​ធ្លាប់​សាង​ស្នាដៃ​ក្នុង​រឿង​ជា​ច្រើន​ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​ពេញ​ចិត្ត​នាង​ខ្លាំង​ ក្រោយ​ឃើញ​ទស្សនីយភាព​សម្ដែង​ប្លែក​មួយ​ទៀត​របស់​នាង​ក្នុង​រឿង​នេះ។

៦. តារា​សម្ដែង​ Fan Bingbing ល្បី​ក្នុង​រឿង​ «Lady of the Dynasty»

ភាពយន្ត​ភាគ​ច្រើន​ដែល​សម្ដែង​ដោយ​តារា​ចិន​រូប​នេះ​ តែង​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ រឿង​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ គឺ​ «Lady of the Dynasty» ថត​ក្នុង​ឆ្នាំ​ ២០១៥។ ក្នុង​រឿង​នេះ​ Fan Bingbing ដើរ​តួ​ជា​ "មហារាជិនី​ Yang Guifei" ដែល​ជា​មហេសី​របស់​អធិរាជ​ Xuanzong។

ដោយសារ​សម្រស់​ដ៏​ស្រស់​ស្អាត​ និង​មុខ​ស្រទន់​ តែ​មាន​អំណាច​ បូក​រួម​នឹង​សមត្ថភាព​សម្ដែង​របស់​តារា​ស្រី​រូប​នេះ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជក់ចិត្ត​ដិតអារម្មណ៍​ចងចាំ​នាង​ជានិច្ច៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី