កំពូលតារាស្រីប្រចាំអាស៊ីទាំង៣ ដែលស្អាត ឆ្លាតពូកែ និងមានទ្រព្យច្រើនជាងគេ!
- 2017-08-09 06:30:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាស្រីប្រចាំអាស៊ីទាំង៣ ដែលស្អាត ឆ្លាតពូកែ និងមានទ្រព្យច្រើនជាងគេ!
ចន្លោះមិនឃើញ
ពិតជាកម្ររកបានណាស់ មិនត្រឹមតែជាកំពូលតារាស្រី ល្បីខាងសម្ដែង មានសម្រស់ស្រស់ស្អាតឥតខ្ចោះហើយ ស្រីស្អាតទាំង ៣ដែលនឹងបង្ហាញខ្លួនក្នុងអត្ថបទ នាពេលនេះ ក៏ជានារីដែលមានកម្រិតខ្ពស់គួរឲ្យស្ញប់ស្ញែងដែរ។
នារីដែលល្អទាំងព្រម ៣រូបជាកំពូលតារាស្រីប្រចាំទ្វីបអាស៊ីនោះរួមមាន៖ តារាសម្ដែងកូរ៉េ Kim Tae Hee តារាសម្ដែងកូរ៉េ Han Ga In និងតារាសម្ដែងចិន Liu Yi Fei។ តាំងពីរូបសម្បត្តិ កិរិយាមារយាទ សមត្ថភាពកំពូលខាងសម្ដែង ការសិក្សាអប់រំ និងទ្រព្យសម្បត្តិ គឺពួកគេទាំង ៣មានគ្រប់ប្រកបដោយសេចក្ដីថ្លៃថ្នូរ ធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបានឡើយ។
ស្របពេលតារាស្រី Kim Tae Hee និង Han Ga In ជាប់តំណែងជាកំពូលស្រីស្អាត ប្រចាំប្រទេសកូរ៉េ តារាស្រី Liu Yi Fei ក៏បានជាប់តំណែងកំពូលនេះដែរ ប្រចាំប្រទេសចិន។
១. Kim Tae Hee
ដូចដែលព័ត៌មានជាច្រើនបានចុះផ្សាយ Kim Tae Hee មានឈ្មោះបោះសំឡេង តាំងពីនៅរៀនមកម្ល៉េះ ដោយសារបានក្លាយខ្លួនជាសិស្សពូកែ និងមានខួរក្បាលល្អឆ្លាតជាងគេកាលនោះ។ ជាពិសេស កាលពីរៀន ឆ្នាំទី ៣ថ្នាក់វិទ្យាល័យ នាងទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់ ព្រមទាំងបានបរិញ្ញាបត្រដោយជោគជ័យនៅសាកលវិទ្យាល័យ “Seoul National University” ដែលជាសាកលវិទ្យាល័យកំពូល និងអស្ចារ្យជាងគេនៅប្រទេសកូរ៉េខាងត្បូង។
២. Han Ga In
ចំណែកតារាស្រី Han Ga In វិញ បានជាប់ចំណាត់ថ្នាក់លេខ ៥ នៅថ្នាក់វិទ្យាល័យ ហើយពេលប្រលងចូលមហាវិទ្យាល័យ នាងទទួលបាន ៣៨៤ លើ ៤០០ពិន្ទុឯណោះ។ តាមប្រភពព័ត៌មាន បាននិយាយថា Ga In បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Kyung Hee University ជំនាញគ្រប់គ្រងទេសចរណ៍ ក្នុងឆ្នាំ ២០០៧។
៣. Liu Yi Fei
តារាស្រីរបស់ចិនវិញ បានប្រលងជាប់ដោយជោគជ័យនៅ សាលាសិល្បៈដ៏ធំ "Beijing Film Academy” នៅពេលនាងមានអាយុ ១៥ឆ្នាំ។ បើទោះជារវល់ខ្លាំងមែន ប៉ុន្តែ តួស្រី សៀវឡុងនីរូបនេះ នៅតែអាចបញ្ចប់ការសិក្សាដោយជោគជ័យត្រចះត្រចង់ ក្នុងឆ្នាំ ២០០៦។
១. Kim Tae Hee
Tae Hee តែងទទួលបានចំណូលពីការថតមិនធម្មតាពីគម្រោងថតនីមួយៗ គឺប្រមាណ ៣,២ប៊ីលានវ៉ុន (ជាង ២លានដុល្លារ) សម្រាប់រឿងចិន និង ៤០លានវ៉ុន (ប្រមាណ ៣៥ ០០០ដុល្លារ) សម្រាប់ ១ភាគៗ ពេលសម្ដែងរឿង "Yong Pal” ហើយសរុបមកគឺនាងទទួលបាន ៧២០លានវ៉ុន (ប្រមាណ ៦៣៥ ០០០ដុល្លារ) សម្រាប់ ១៨ភាគ។
បើតាមប្រភពពី "Entertainment Relay” បានឲ្យដឹងថា Kim Tae Hee កាន់កាប់អចលនទ្រព្យតម្លៃ ១១,៨ប៊ីលានវ៉ុន (ប្រហែលជាង ១០លានដុល្លារ)ឯណោះ។
២. Han Ga In
ផ្អែកតាម Edaily តារាស្រីរូបនេះ ទទួលបានចំណូល ជាង ៣០លានវ៉ុន (២៦ ០០០ដុល្លារ) ក្នុង ១ភាគៗ ពីរឿង "Moon Embracing the Sun”។ បើនិយាយពីកុងត្រាថតស្ប៉តវិញ នាងក៏បានចំណូលមិនតិចដែរ ព្រោះក្នុង ១ស្ប៉តៗ Ga In អាចរកបានរាប់សែនដុល្លារឯណោះ។ ចំណែកឯគេហដ្ឋានវិញ ថ្មីៗនេះ នាងបានរស់នៅយ៉ាងមានក្ដីសុខ ក្នុងអគារស្នាក់នៅដ៏ប្រណិត (Apartment) តម្លៃ ៤ប៊ីលានវ៉ុន (ប្រហែល ៣លានដុល្លារ) ក្នុងទីក្រុងសេអ៊ូល។
៣. Liu Yi Fei
ចំពោះ Liu Yi Fei វិញ ក៏មិនណយដែរ និយាយពីចំណូលប្រចាំឆ្នាំ ដែលបានពីការថតរឿង ស្ប៉តពាណិជ្ជកម្ម និងការងារផ្សេងទៀត អាចមានរហូតដល់ ៣០លានយ័ន (ប្រហែល ៤លានដុល្លារ)។ រីឯទ្រព្យផ្ទាល់ខ្លួនវិញ ស្រីស្អាតរូបនេះ មានវិឡាដ៨ប្រណិតចំនួន ៤ មិនមែនតែក្នុងប្រទេសចិនទេ តែក៏មាននៅសហរដ្ឋអាមេរិក និងបារាំងផងដែរ។ ក្រៅពីនោះក៏មានរថយន្តដ៏ទំនើបជាច្រើនគ្រឿងដូចជា រថយន្តស៊េរី Posrche Cayenne S, Ferrari 458 និង Rolls Royce Phantomជាដើម។
១. តារាសម្ដែង Rain ស្វាមី Kim Tae Hee
ស្វាមីថ្មីថ្មោងរបស់ Kim Tae Hee គឺ Rain តារាប្រុសកំពូលប្រចាំប្រទេសកូរ៉េ ដែលមានចំណូលយ៉ាងច្រើនបានមកពីការងាររបស់លោកទាំងក្នុង និងក្រៅប្រទេស។ ក្រោយរៀបការ គូស្នេហ៍ ១គូនេះ ត្រូវបានគេរាយការណ៍ថា បានទិញផ្ទះមួយខ្នង ក្នុងតំបន់ល្បីឈ្មោះមួយកន្លែងក្នុងក្រុង សេអ៊ូល។ តម្លៃផ្ទះមិនត្រូវបានបង្ហើបឲ្យដឹងទេ ប៉ុន្តែយ៉ាងណាមានការប៉ាន់ស្មានថា ផ្ទះនេះអាចមានតម្លៃយ៉ាងតិច ៥ប៊ីលានវ៉ុន (ប្រហែលជាង ៤លានដុល្លារ)។
២. តារាសម្ដែង Yeon Jung Hoon ស្វាមីរបស់ Han Ga In
បើទោះតារាប្រុសរូបនេះ មិនមានការងារមមាញឹកច្រើនក្នុងការសម្ដែង ប៉ុន្តែលោកក៏ជាអ្នកមានមួយរូបដែរ។ ផ្ទះរបស់ឪពុកម្ដាយរបស់លោក ក្នុងទីក្រុង Seongnam ប្រទេសកូរ៉េខាងត្បូង មានការតុបតែងរចនាយ៉ាងឥតខ្ចោះមានតាំងពី អាងហែលទឹក កន្លែងស្ទីមសោណា សួនច្បារ ទឹកជ្រោះ និងកន្លែងផ្សេងៗទៀត។ ក្រៅពីនោះលោកក៏មានរថយន្តស៊េរីទំនើបៗជាច្រើនដូចជា៖ Mureusielrago Lamborghini, Bentley Flying Spur, Porsche Carrera GT, Ferrari F40, Ferrari 360, Benz SL65 AMG -ល-។
៣. តារាសម្ដែង Song Seung Hun មិត្តប្រុសរបស់ Liu Yi Fei
ជាតារាប្រុសដែលរកចំណូលបានយ៉ាងច្រើនពីការថតផ្សេងៗ ឧទាហរណ៍ដូចជា រឿងថ្មី "Saimdang, Light's Diary” លោកទទួលបានតម្លៃខ្លួន ៧០លានវ៉ុន (៦១ ០០០ដុល្លារ) ឯណោះក្នុង ១ភាគៗ។ កាន់តែអស្ចារ្យ តារាប្រុសរូបនេះកាន់កាប់អចលនទ្រព្យតម្លៃរហូតទៅដល់ ៣៣,៤ប៊ីលានវ៉ុន (ប្រហែល ២៩លានដុល្លារ) ឯណោះ ហើយព្រមទាំងបានជាប់ចំណាត់លើតារាងតារាកូរ៉េដែលមានអចលនទ្រព្យថ្លៃជាងគេទាំង ១០ដែរ៕
ចុចអាន៖
SNSD ប្រែប្រួលយ៉ាងណាខ្លះក្នុង MV រយៈពេល១០ឆ្នាំមកនេះ?
Moon Hyuna អតីតសមាជិកក្រុម Nine Muses នឹងចូលរោងការខែក្រោយហើយ