Moon Hyuna អតីត​សមាជិក​ក្រុម Nine Muses នឹង​ចូល​រោង​ការ​ខែ​ក្រោយ​ហើយ!

  • 2017-08-09 03:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​ទៅ​តាម​ប្រភព​មួយ​ អតីត​សមាជិក​ក្រុម​ចម្រៀង Nine Muses តារា​ចម្រៀង​​ Moon Hyuna នឹង​ចូល​រោង​ការ​ជាមួយ​មិត្ត​ប្រុស​ដែល​បាន​ទាក់​ទង​គ្នា​ជា​យូរ​នៅ​ថ្ងៃ​ទី​ ៣​ ខែ​ កញ្ញា​នេះ​ហើយ។

ស្វាមី​របស់​នាង​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​អាយុ​ច្រើន​ជាង​នាង​ដល់​ទៅ ៧​ឆ្នាំ​ឯណោះ​ ហើយ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​រៀប​ការ​ បន្ទាប់​ពី​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ។

គូរ​ស្នេហ៍​មួយ​គូនេះ​នឹង​​រៀបចំ​ពិធីមង្គលការ​​ជា​លក្ខណៈ​ឯកជន​ នៅ​ Cheongdamdong ទីក្រុង​សេអ៊ូល។

សមាជិក​ក្រុម​ចម្រៀង​ Nine Muses បច្ចុប្បន្ន​ និង​ពីមុនៗ​នឹង​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​​អបអរសាទរ​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Moon Hyuna ក៏​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​គឺ "Doong Doong”​ នៅ​ថ្ងៃ​ទី​ ១១ ​ ខែ ​សីហា ​នេះ​ផង​ដែរ​ ដែល​នឹង​ចូលរួម​ដោយ​អតីត​សមាជិក​ក្រុម​ Nine Muses គឺ​ Euarein។

មក​ទល់​ពេលនេះ​​ផលិតកម្ម​របស់ Moon Hyuna “Daynite Records” មិន​ទាន់​ចេញ​សេចក្ដី​ឆ្លើយ​តប​អ្វី​ទេ​ទាក់​ទង​នឹង​ព័ត៌មាន​នេះ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ