Taeyang ចេញ​រូបភាព​ និង​កាលបរិច្ឆេទ​​សម្រាប់​អាល់ប៊ុម​ទោល​ថ្មី​ហើយ​!

  • 2017-08-07 07:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ធំ​មកសមាជិកក្រុមចម្រៀង BIGBANG គឺ​ Taeyang បាន​ចេញ​មុខ​ជាថ្មី​ម្ដង​ទៀត​ហើយ​ ជាមួយ​អាល់ប៊ុម​ទោល​របស់​ខ្លួន។

ថ្មីៗ​នេះ​ Taeyang តារា​ប្រុស​ដែល​មាន​ឈ្មោះ​ពេញ​ Dong Young Bae បាន​បង្ហាញ​រូបភាព​ និង​កាលបរិច្ឆេទ​ចេញ​អាល់ប៊ុម​ថ្មី​ជា​ផ្លូវ​ការហើយ។ អាល់ប៊ុម​ថ្មី​នោះ​មាន​ចំណងជើង​ថា​ "White Night” នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​សីហា​ខាង​មុខ​ ឆាប់ៗ​នេះ។ អ្នក​គាំទ្រ​ទាំង​អស់​គ្នា​កំពុង​ ទន្ទឹង​រង់ចាំ​តាមដាន​តារា​សំណព្វ​ចិត្ត​របស់​ពួកគេ​រូប​នេះ​យ៉ាង​អន្ទះសា​ ថែម​ទាំង​ចង់​ដឹង​ថា​ តើ​ស្នាដៃ​ថ្មី​លើក​នេះ​អស្ចារ្យ​កម្រិត​ណា?

Teaser រូបភាព​ សម្រាប់​អាល់ប៊ុម​ថ្មី

គួរ​បញ្ចាក់​ផងដែរ​ កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០១៧​នេះ​ ខាង​ផលិតកម្ម YG ក៏​បាន​ប្រកាស​ដែរ​ថា​ Taeyang បាន​ត្រៀម​អាល់ប៊ុម​ទោល​ថ្មីរបស់​ខ្លួន ក៏​ដូចជា​គម្រោង​នៃ​ការ​ប្រគំតន្ត្រី​​ក្នុង​ទីក្រុង​មួយ​ចំនួន​ជុំវិញ​ពិភពលោក៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី