G-Dragon បញ្ជាក់​មូល​ហេតុ​ BIGBANG អាច​ត្រលប់​មក​វិញ ​ឫ​យ៉ាងណា?

  • 2017-07-22 02:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ដ៏​រំភើប​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​របស់​ BIGBANG នៅ​ពេល​ដែល​ G-Dragonបាន​និយាយ​អះអាង​ថា​ ក្រុម​នឹង​ត្រលប់​មក​វិញ​សាជាថ្មី​នៅ​ថ្ងៃ​ខាង​មុខ។

តារា​ចម្រៀង​ វ័យ​ ២៨​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ "Act III: M.O.T.T.E World Tour” ហើយ​ថ្មីៗ​នេះ។ ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រគំតន្ត្រី​នា​ពេល​កន្លង​មក​ លោក​បាន​បង្ហោះ​សារ​លើ​ Instagram មាន​ខ្លឹម​សារ​ថា​ លើក​ក្រោយ​ លោក​នឹង​ត្រលប់​មក​សាជាថ្មី​ជាមួយ​សមាជិក​ដទៃ​ទៀត​របស់​ BIGBANG និង​សំណូមពរ​អ្នក​គាំទ្រ​ទាំង​អស់​រង់ចាំ​ពួក​លោក​ទាំង​អស់​គ្នា។

នេះ​គឺ​ជា​ តម្រុយ​ និង​ជា​ក្ដី​សង្ឃឹម​សម្រាប់​អ្នក​គាំទ្រ​ទាំងអស់​ ដែល​តែង​រំពឹង​ថា​ BIGBANG នឹង​ត្រលប់​មក​ជា​ថ្មី​ម្ដង​ទៀត​ជាក់ជា​មិនខាន៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី