រឿងមួយដែល G-Dragon មិនដែលភ្លេចធ្វើ តាំងពីចូលសិល្បៈរហូតល្បីខ្លាំង
- 2017-07-18 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងមួយដែល G-Dragon មិនដែលភ្លេចធ្វើ តាំងពីចូលសិល្បៈរហូតល្បីខ្លាំង
ចន្លោះមិនឃើញ
ប្រជាប្រិយភាពរបស់តារាចម្រៀង G-Dragon ចេះតែកើនឡើងហាក់មិនថមថយសោះ ហើយស្ទីលរៀបចំខ្លួន និងបទចម្រៀងដែលលោកបង្ហាញក៏តែងផ្លាស់ប្ដូរ តែមានចំណុចម្យ៉ាងដែលតារាប្រុសរូបនេះនៅតែរក្សាបាន គឺការគោរព។
G-Dragon ក្លាយជាតារាចម្រៀងប្រុសដែលស្ថិតនៅលំដាប់កំពូលក្នុងវិស័យចម្រៀង K-pop និងថែមទាំងបានជួយស្ទួយផលិតកម្ម YG ឲ្យក្លាយជាផលិតកម្មកំពូលមួយដែរ ក្នុងចំណោមផលិតកម្មល្បីៗជាច្រើនទៀតក្នុងប្រទេសកូរ៉េ។
តារាប្រុសរូបនេះតែងផ្លាស់ប្ដូរ និងអភិវឌ្ឍការសម្ដែង ក៏ដូចជាស្ទីលរៀបចំខ្លួនបែបទាន់សម័យបំផុត តាមរយៈអាជីពរបស់លោក តែអ្វីដែលលោកនៅតែប្រកាន់ខ្ជាប់មិនដែលភ្លេចនោះគឺ ការគោរពចំពោះតារាៗផ្សេងៗទៀត មិនថារៀមច្បង ឬសិស្សប្អូនឡើយ ដោយការឱនក្បាលគោរព។
នៅប្រទេសកូរ៉េ ការឱនក្បាលចុះចំពោះនរណាម្នាក់ គឺជាសញ្ញានៃការគោរពអ្នកនោះ ហើយបើរឹតតែឱន មានន័យថា រឹតតែគោរពខ្លាំង។ ចំពោះតារាប្រុសមេក្រុម BIGBANG រូបនេះវិញ តែងធ្វើវាបានយ៉ាងល្អ ហើយនេះក៏ជាគំរូល្អបំផុតសម្រាប់តារាៗផ្សេងទៀត ជាពិសេសតារាដែលទើបរះ៕
ចុចអាន៖
G-Dragon ទម្លាយរឿងសោកសៅ នៅពីក្រោយអាល់ប៊ុមថ្មីរបស់ខ្លួន
ភ័យមិនស្ទើរទេ! កំពុងសម្ដែងសុខៗ G-Dragon ភ្លេចខ្លួនធ្លាក់ពីលើឆាកយ៉ាងដំណំ