G-Dragon ទម្លាយរឿងសោកសៅ នៅពីក្រោយអាល់ប៊ុមថ្មីរបស់ខ្លួន
- 2017-07-17 10:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
G-Dragon ទម្លាយរឿងសោកសៅ នៅពីក្រោយអាល់ប៊ុមថ្មីរបស់ខ្លួន
ចន្លោះមិនឃើញ
ថ្មីៗនេះតារាចម្រៀង G-Dragon បានបង្ហើបពីរឿងលំបាកនៅពីក្រោយអាល់ប៊ុមថ្មីរបស់លោក "Kwon Ji Yong” ក្នុងបទសម្ភាសន៍មួយ។
តារាចម្រៀងមេក្រុម BIGBANG រូបនេះបានសារភាពថា៖ “ខ្ញុំឈានចូល ៣០ឆ្នាំហើយឆ្នាំនេះ និងក៏កំពុងឈានដល់ដំណាក់កាលសំខាន់ក្នុងជីវិតដែរ។ ជំនួសការផ្ដោតលើអ្វីដែលពេញនិយមប្លែកៗ ថ្មីៗ និងសំឡេងនោះ ខ្ញុំបានប្រឹងប្រែងធ្វើការសម្រាប់អាល់ប៊ុមនេះណាស់ ប្រៀបដូចវាជាអាល់ប៊ុមចុងក្រោយរបស់ខ្ញុំអ៊ីចឹង”។
លោកបន្តថា៖ "មានរឿងជាច្រើនដែលខ្ញុំនៅតែមិនទាន់យល់ពីខ្លួនឯង ហើយក៏គ្មានឱកាសស្វែងយល់ ព្រមជាមួយការចងចាំមួយចំនួនដែលបានបាត់បង់នារយៈពេលកន្លងមក។ ដូចនេះទើបខ្ញុំចង់ចំណាយពេលសាររើរឿងទាំងនោះមកវិញ”។
ជាមួយគ្នានោះតារាចម្រៀងរូបនេះក៏បានបង្ហើបថា ក្នុងឆ្នាំនេះខ្លួនមានអារម្មណ៍ឯការាល់ថ្ងៃ តែទោះជាយ៉ាងណា លោកក៏គ្មានពេលគិតដែរ ព្រោះមានការងារជាច្រើនទៀតដែលត្រូវបំពេញ ហើយម្យ៉ាងលោកក៏គិតថាវាមិនចាំបាច់ ដែលត្រូវប្រាប់រឿងផ្ទាល់ខ្លួនដល់អ្នកផ្សេងដែរ។
ចុងក្រោយលោកបាននិយាយថា បើទោះបីនេះជាការសម្ដែងចុងក្រោយរបស់លោកឬយ៉ាងណា ក៏លោកចង់ឲ្យអ្នកគាំទ្រទាំងអស់មើលមកលោកក្នុងនាមជា Kwon Ji Yong មិនមែន G-Dragon ទេ៕
ចុចអាន៖
ភ័យមិនស្ទើរទេ! កំពុងសម្ដែងសុខៗ G-Dragon ភ្លេចខ្លួនធ្លាក់ពីលើឆាកយ៉ាងដំណំ
អាល់ប៊ុមថ្មីរបស់ G-Dragon ឈប់ប្រើឌីស លេងប្រើ Flash USB អ៊ីចឹងហ្មង