អាល់ប៊ុម​ថ្មី​របស់ G-Dragon ឈប់​ប្រើ​ឌីស លេង​ប្រើ Flash USB អ៊ីចឹង​ហ្មង

  • 2017-06-15 07:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​ចម្រៀង G-Dragon រិះ​គន់​ឧស្សាហកម្ម​ចម្រៀង ដោយ​សារ​តែ​មិន​ព្រម​ទទួល​យក​ការ​ប្រើ​ប្រាស់ Flash USB យក​មក​ប្រើ​ជា​​អាល់ប៊ុម​ចម្រៀង។

តារា​រូប​នេះ​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​​ Instagram ថា៖ "មាន​បញ្ហា​អ្វី​ទៅ? ហេតុ​អ្វី​បាន​ជា​ត្រូវ​មាន​មនុស្ស​ខ្លះ​ដែល​ខ្ញុំ​មិន​​ធ្លាប់​​ស្គាល់ សម្រេច​ចិត្ត​ថា​ផលិត​ផល​របស់​តារា​ចម្រៀង​ណា​មួយ​ជា​អាល់ប៊ុម​ឫ​អត់? ពិត​មែន​ហើយ​ ក្នុង​ការ​សម្រេច​ចិត្ត​ណា​មួយ​ វា​តែង​តែ​មាន​ចំណុច​ល្អ​ និង​ចំណុច​អាក្រក់ ​ ប៉ុន្តែ​ប្រ​ដាប់​ផ្ទុក​ចម្រៀង​គឺ​ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​ពី កាសែត​ ទៅ​ ស៊ីឌី និង​ពី ស៊ី​ឌី​ទៅ​ជា​ File សម្រាប់​ដោន​ឡូត។​ រហូត​ដល់​ពេល​នេះ​ អ្វីៗ​គ្រប់​យ៉ាង​គឺ​តែង​តែ​ផ្លាស់​ប្ដូរ​ឥត​ឈប់។ ម្យ៉ាង​ទៀត​ តើ​វា​មិន​​សំខាន់​ទេ​ឬ​ ដែល​​​ទំនុក​ភ្លេង​បាន​ផ្លាស់​ប្ដូរ​តាំង​ពី​ដើម​មក? វា​មិន​មិន​មែន​នៅ​តែ​ត្រចៀក ​និង​មាត់​មនុស្ស​នោះ​ទេ វា​គឺ​ដូច​ជា​ការ​ចង​ចាំ​នៅ​ខួរ​ក្បាល​របស់​ពួក​គេ​អីចឹង។​ ​អត្ថន័យ​និង​ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​ទាំង​នោះ​ដែល​អាច​ឲ្យ​មនុស្ស​សប្បាយ​និង​កើត​ទុក្ខ​ជាមួយ​គ្នា​បាន?"

A post shared by 권지용 (@xxxibgdrgn) on

អ្នក​ប្រើ​ប្រព័ន្ធ​​អន​ឡាញ​ជា​ច្រើន សុទ្ធ​តែ​គាំទ្រ G-Dragon ដែល​យល់​ថា​ ការ​ប្រើ​ CD គឺ​វា​ដដែល​ពេក​ហើយ។ ម្យ៉ាង​ទៀត​គ្មាន​អ្នក​ស្ដាប់​ CD ទៀត​ឡើយ៕

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គំនិត​មួយ​នេះ?

នេះ​ជា​វីដេអូ​បើក​អាល់​ប៊ុម​ USB នេះ៖

ចុច​អាន៖

ប្រភព៖ Allkpop | YouTube   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី