ពិតទេ? Sandara Park នឹង​សម្ដែងរឿង​បែបប្រយុទ្ធថ្មី ជាតួ "​បិសាច"

  • 2017-06-14 06:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ដ៏​រីករាយ​មួយ​ទៀត​ សម្រាប់​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ និង​សម្ដែង​ Sandara Park គឺ​នៅ​ពេល​នេះ​ តារា​ស្រី​រូប​នេះ​នឹង​ត្រៀម​ខ្លួន​ បង្ហាញ​មុខ​ជា​ថ្មី​ក្នុង​រឿង​ថ្មី​បែប​រន្ធត់​ព្រឺព្រួច​មួយ​រឿង។

អ្នកដឹកនាំ​រឿង​ដ៏​ល្បី​ Lee Won Jun បាន​បញ្ជាក់​ព័ត៌មាន​មួយ​នេះ​ លើ​ Instagram ខ្លួន​ថា​៖ "គម្រោង​ថ្មី​កំពុង​ចាប់ផ្ដើម​ ជាមួយ​តារា​ស្រី​ Sandara Park”។

វិប​សាយ​ Koreaboo បាន​និយាយ​ថា​ រឿង​ថ្មី​មួយ​នេះ​ អាច​នឹង​ដាក់​ចំណង​ថា​ “107th Year of Night”។ ប្រភព​ដដែល​បាន​បន្ត​ថា​ រឿង​នេះ​ អាច​ជា​រឿង​ប្រភេទ​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​ និង​ក៏​អាច​ជា​ប្រភេទ​រឿង​បែប​ខ្មោច​ព្រាយ​បិសាច​ដែរ។

យ៉ាង​ណា​មិញ​ នៅ​ពេល​មាន​ព័ត៌មាន​លម្អិត​ ពី​រឿង​ថ្មី​នេះ​ Sabay នឹង​ធ្វើការ​ជម្រាប​ជូន​ជា​បន្ត៕

*ចុចអានបន្ត៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម