ហេតុផលនេះតើ! ទើបតារាមុខក្មេងជាងអាយុ Sandara Park អត់មានមិត្តប្រុស

  • 2017-05-22 12:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ប្រទេស​ហ្វីលីពីន Sandara Park ត្រូវ​បាន​គេ​ចោទសួរ​ថាអំពីដំណើរជីវិត​ស្នេហា​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន។

តារា​មុខក្មេងជាងអាយុ​នេះ​បានបកស្រាយ​ថា​ការ​រក​មិត្ត​ប្រុស​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​នាង ព្រោះ​ខ្វះ​ទំនុកចិត្ត​​នៅ​ពេល​ចង់​ដើរ​ទៅ​ជិត​មនុស្ស​ម្នាក់​ដែល​ខ្លួន​ចូល​ចិត្ត។ តារាវ័យ ៣២ ឆ្នាំ​រូប​នេះ​បន្ថែម​ថាបន្ទាប់​ពី​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម YG ធ្វើ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម 2NE1 មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​សេ្នហា​រយៈពេល ៣ ឆ្នាំ។

មូលហេតុ​ដទៃ​ទៀត​ដោយ​ធ្វើ​ឲ្យ​រឿងរ៉ាវ​ស្នេហា​របស់​ Sandara Park ងាយ​ស្រួល​ដូច​គេ​នោះ គឺ​ដោយ​សារ​មមាញឹក​នឹង​ការងារ​ខ្លាំង​ពេក។ ទោះបីជាមានស្នេហាមែន ប៉ុន្តែអាចនឹងពិបាករកពេលវេលា​ឲ្យមិត្តប្រុស​របស់​ខ្លួន​ណាស់។

ដោយសារ​បច្ចុប្បន្ន​ Sandara ចង់​ជោគជ័យលើការងារជាអ្នកសិល្បៈច្រើនជាង ហេតុ​នេះ​ការ​ដែល​គ្មានស្នេហា​​នេះ​មិន​ជា​ផ្ដល់​សម្ពាធ​ដល់​នាង​ប៉ុន្មាន​ទេ៕

ចុចអាន៖ កំពូល​តារា​បូលីវូដ​ Shahrukh Khan ត្រូវបានចំអក ព្រោះពិន្ទុមុខវិជ្ជាមួយទាបពេក

ចុចអាន៖ អីចឹង​ហើយ ទើប​​បាន​ក្រុម​ចម្រៀង​កូរ៉េ BTS ​ចូល​រួម​កម្មវិធី​ BBMA 2017​!

ចុចអាន៖ Park Shin Hye នឹង​បរិច្ចាគ​ចំណូល​ពី​ការជួបជុំអ្នកគាំទ្រឲ្យទៅអង្គការមួយ

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី